លោកប្រធានាធិបតី Joe Biden មានសុទិដ្ឋិនិយមចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក

Chia sẻ

(VOVWORLD) - ថ្លែងទៅកាន់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិក លោក Biden បាននិយាយថា ការវិនិយោគសាធារណៈនិងឯកជនក្នុងតម្លៃ ៣,៥ ទ្រីលានដុល្លារអាមេរិកក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យានាពេលខាងមុខនឹងជំរុញ សេដ្ឋកិច្ចអាមេរិក ហើយពង្រឹងយថាទស្សន៍សម្រាប់ក្រុមហ៊ុន និងពលករអាមេរិក។ 

កាលពីថ្ងៃទី ៥ ខែមករា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសនេះកំពុងមើលឃើញ "ចំណុចលេចធ្លោបំផុត" ក្រោយពីជួបការ លំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយបានសង្កត់ធ្ងន់ថាសេដ្ឋកិច្ចអាមេរិកនឹង ឆ្ពោះទៅរក "ស្ថានការណ៍ស្ថិរភាពថ្មី"។ ថ្លែងទៅកាន់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិក លោក Biden បាននិយាយថា ការវិនិយោគសាធារណៈនិងឯកជនក្នុងតម្លៃ ៣,៥ ទ្រីលានដុល្លារអាមេរិកក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យានាពេលខាងមុខនឹងជំរុញ សេដ្ឋកិច្ចអាមេរិក ហើយពង្រឹងយថាទស្សន៍សម្រាប់ក្រុមហ៊ុន និងពលករអាមេរិក។ លោកប្រធានាធិបតី Biden បានផ្ដល់អត្ថាធិប្បាយសុទិដ្ឋិនិយមលើសេដ្ឋកិច្ច ខណៈ ដែលសន្ទស្សន៍សំខាន់ៗនៃទីផ្សារមូលបត្រ Wall Street បានធ្លាក់ចុះជាង ១% នៅ ក្នុងវគ្គជួញដូរដែលបានបញ្ចប់នៅថ្ងៃទី ៥ ខែមករា៕

ប្រតិកម្មទៅវិញ