លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋ មន្រ្តីបានផ្ទៀងស្តាប់និងផ្តល់ មតិ លើអនុសាសន៍ជាក់ស្តែងមួយចំនួនរបស់ Samsung វៀតណាម និងសម្តែងនូវគោលបំណងថា Samsung នឹងបន្តចាត់ទុកវៀតណាម ជាមូល ដ្ឋានផលិតកម្មយុទ្ធសាស្រ្តរបស់ខ្លួននៅលើពិភពលោក ជាពិសេសក្នុងបរិបទដែលកិច្ចព្រមព្រៀង CPTPP និង EVFTA បានចូលជាធរមាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញសង្កត់ធ្ងន់ថា រដ្ឋាភិ បាលវៀតណាម ប្តេជ្ញាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង ក្នុងនោះមាន Samsung ធ្វើការវិនិយោគនិងបើកទូលាយអាជីវកម្មនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមក៏បានលើកទឹកចិត្តនិងផ្តល់អាទិភាពដល់គម្រោងនានា ដែលមានបច្ចេកវិទ្យាជឿនលឿន បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត អភិបាលកិច្ចទំនើប ដោយមានតម្លៃបំពេញបន្ថែមខ្ពស់ ជាដើម។
អញ្ជើញជាការឆ្លើយតបលោក Choi Joo Ho បានជម្រាបជូនអំពីស្ថានភាពផលិតកម្មនិងអាជីវកម្មរបស់ Samsung វៀតណាមក៏ដូចជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍនាពេលអនាគត ព្រមទាំងសម្តែងនូវគោលបំណងថា រដ្ឋាភិបាលក្រសួងស្ថាប័ននានារបស់វៀតណាមនឹងបន្តយកចិត្តទុកដាក់ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុនរបស់លោក អាចចូលរួមចំណែកបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចរបស់ វៀតណាម៕