លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxon Mobil

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមស្វាគមន៍ Exxon Mobil វិនិ យោគទៅក្នុងប្រព័ន្ធកំពង់ផែ ឃ្លាំងផ្ទុកឧស្ម័ន LNG និងរោងចក្រផលិតថាម ពលអគ្គីសនីពី LNG ដោយមានបច្ចេកវិទ្យាទំនើបបំផុតនៅទីក្រុង Hai Phong។ 
លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxon Mobil - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP)

តាមសំណើរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxon Mobil ក្នុងបំណង ឆ្លៀតយកឱកាសដើម្បីបោះទុនចូលមកវៀតណាម នារសៀលថ្ងៃទី១១ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Irtiza Sayyed ប្រធានជាសកល របស់ Exxon Mobil អំពីវិស័យឧស្ម័នធម្មជាតិរាវ (LNG)។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងដែលអាចរុញថយ ក្រោយជំងឺ Covid-19 ហើយកំពុងឆ្លៀតយកឱកាសនេះដើម្បីអភិវឌ្ឍឈាន ទៅមុខ។ ក្នុងដំណើរការនេះ វៀតណាមមានតម្រូវការធំអំពីថាមពល អគ្គីសនី។ ហេតុដូច្នេះ រដ្ឋាភិបាល វៀតណាមស្វាគមន៍ Exxon Mobil វិនិយោគទៅក្នុងប្រព័ន្ធកំពង់ផែ ឃ្លាំងផ្ទុកឧស្ម័ន LNG និងរោងចក្រផលិតថាម ពលអគ្គីសនីពី LNG ដោយមានបច្ចេកវិទ្យាទំនើបបំផុតនៅទីក្រុង Hai Phong។ ដោយមានអានុភាពឡើងដល់ទៅ៤០០០ MV ដែលគ្រោងនឹង ដាក់ឲ្យដំណើរការក្នុងចន្លោះពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ គម្រោងនេះនឹងរួម ចំណែកដ៏ធំធេងទៅក្នុងការអភិវឌ្ឍនៃទីក្រុង Hai Phong និយាយដោយ ឡែកនិងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងនិយាយរួម។

ជាការឆ្លើយតប ប្រធានជាសកលនៃសម្ព័ន្ធក្រុមហ៊ុន Exxon Mobil ទទួលបន្ទុកឧស្ម័នធម្មជាតិរាវ លោក Irtiza Sayyed បានវាយតម្លៃខ្ពស់ ចំពោះការដែលវៀតណាមបានរុញថយក្រោយជំងឺ Covid-19 អាស្រ័យ ដោយមានវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជោគជ័យនេះនឹងបង្កើត បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាពគួរឲ្យជឿទុកចិត្តសម្រាប់វិស័យ វិនិយោគនិងពាណិជ្ជកម្មអន្តរជាតិនៅវៀតណាម៕

ប្រតិកម្មទៅវិញ