ប្រជាជនទៅទស្សនាប្រាសាទយ៉ាស៊ូគូនីនៅទីក្រុងតូក្យូប្រទេសជប៉ុននាថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN) |
លោកនាយករដ្ឋមន្រ្តីអាបេ មិនបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្ទាល់នៅប្រាសាទនេះទេ ដែលជាសកម្មភាពមួយដែលត្រូវបានគេចាត់ទុកថាមានគោលបំណងជៀសវាងពីភាពតានតឹងដែលមិនចាំបាច់នៅក្នុងទំនាក់ទំនងជាមួយចិននិងកូរ៉េខាងត្បូង។
នាបច្ចុប្បន្ននេះក៏ជាពេលវេលាដ៏រសើបមួយក្នុងទំនាក់ទំនងរវាងទីក្រុងតូក្យូជាមួយនឹងប្រទេសជិតខាងទាំងពីរនេះផងដែរ ខណៈពេលដែល ទីក្រុងប៉េកាំងបានបញ្ជូននាវាជាច្រើនបន្តបន្ទាប់ចូលទៅក្នុងដែនសមុទ្រដែលមានជម្លោះ ហើយថែមទាំងគំរាមកំហែងដល់សមិទ្ធិផលក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៀតផង។ ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងនៅតែស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលទាក់ទងនឹងការតបសំណងដល់ជនរងគ្រោះដែលបណ្តាលមកពីសកម្មភាពបង្ខិតបង្ខំលើពលកម្មក្នុងគ្រាសង្គ្រាម និងជំលោះខាងពាណិជ្ជកម្ម បន្ទាប់ពីការរឹតត្បិតនាំចេញរបស់ក្រុងតូក្យូផងដែរ៕