លោកនាយករដ្ឋមន្រ្តី Nguyeb Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ មជ្ឈឹមសមាគមន៍សង្វាតរៀនសូត្រវៀតណាម (រូបថត៖ VGP) |
យោងតាមលោកនាយក រដ្ឋមន្រ្តី Nguyen Xuan Phuc ដើម្បីកសាងសង្គមសង្វាតរៀនសូត្រស៊ីជម្រៅ សក្តិសមតាមប្រពៃណី សង្វាតរៀនសូត្ររបស់ប្រទេសជាតិ គឺទាមទារឲ្យប្រព័ន្ធនយោបាយទាំងមូល ត្រូវចូលរួមយ៉ាងខ្លាំងក្លាជាង ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក ដាក់លើកកម្ពស់ស្មារតី សង្វាតរៀនសូត្រនិងលើកកម្ពស់ ទេពកោសល្យ។ បន្ទាប់ពីមហាសន្និបាតកោតសរសើរគំរូឆ្នើមសង្វាតរៀនសូត្រ នៅទូទាំងប្រទេសមក គឺគួរតែបង្កើតបរិយា កាសថ្មី ចលនារៀនសូត្រទូលំទូលាយ រីកសាយភាយពាសពេញសង្គម រួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្ស ស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕