លោកនាយករដ្ឋមន្រ្តី Pham Minh Chinh លើកទឹកចិត្តដល់បុគ្គលិកពេទ្យដែលបំពេញការងារផ្ទាល់នៅមន្ទីរពេទ្យបណ្តោះអាសន្ន (រូបថត៖ tuoitre.vn) |
នៅថ្ងៃទី ៣១ ខែសីហា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ នេះគឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅទីក្រុងហាណូយនិងខេត្តភាគខាងជើងមួយចំនួន (Bac Ninh, Bac Giang, Hai Phong, Quang Ninh និង Lang Son)។ មន្ទីរពេទ្យនេះមានទំហំ ៣.៥ ហិកតា ដោយមានគ្រែជាង ៥០០ និងម៉ាស៊ីនទំនើបជាច្រើន។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា មន្ទីរពេទ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ជាពិសេស នេះគឺជាខ្សែចុងក្រោយសម្រាប់ព្យាបាលឲ្យអ្នកជំងឺធ្ងន់ធ្ងរ ដូច្នេះការបញ្ចប់គម្រោងក្នុងពេលឆាប់ៗនេះ រួមចំណែកកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺរាតត្បាត។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ក៏បានអញ្ជើញទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់បុគ្គលិកពេទ្យដែលនឹងធ្វើការនៅមន្ទីរពេទ្យ នាពេលខាងមុខនេះ ហើយលោកបានណែនាំថាបុគ្គលិកពេទ្យត្រូវគោរពតាមគោលការណ៍ការពារវេជ្ជសាស្ត្រយ៉ាងតឹងរ៉ឹងដើម្បីចៀសវាងការឆ្លងជំងឺ៕