លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចុះត្រួតពិនិត្យនៅកន្លែងធ្វើចត្តាឡីស័កនៃអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (រូបថតៈ TTXVN) |
អញ្ជើញត្រួតពិនិត្យការងារធ្វើចត្តាឡីស័កនៅអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិ ទីក្រុងហូជី មិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានក្រើនរំលឹកឲ្យទីក្រុងផ្តោតសំខាន់លើការថែរក្សាជីវភាពរបស់ប្រជាជននៅតំបន់ធ្វើចត្តាឡីស័ក ក្នុងនោះមាន បញ្ហាថែរក្សាជីវភាពខាងស្មារតី ការលេងកំសាន្ត មិនទុកឲ្យមានហានិភ័យនៃការចម្លងរោគនៅក្នុងតំបន់ធ្វើចត្តាឡីស័កជាដាច់ខាត។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានអញ្ជើញចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅក្រុមហ៊ុន Nissei Electric Vietnam និងបានធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្រ្ត Nanogen ដែលជាអង្គភាពមួយក្នុងចំណោមអង្គភាពផលិតវ៉ាក់សាំងកូវីដ ១៩ របស់វៀតណាម។
នារសៀលថ្ងៃទី ២៦ មិថុនានាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានជួបប្រជុំជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ស្តីពីស្ថានភាពនៃការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕