លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សួរសុខទុក្ខ លើកទឹកចិត្តបណ្ដាវេជ្ជបណ្ឌិតដែលកំពុងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដើម្បីព្យាបាលឲ្យអ្នកជម្ងឺកូវីដ ១៩ នៅមន្ទីរពេទ្យអន្តរជាតិ
Becamex Binh Duong។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២៧ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ រួមជា មួយក្រុមការងាររបស់រដ្ឋាភិបាល បានចុះសាកសួរសុខទុក្ខ លើកទឹកចិត្តបក្សភាគ រដ្ឋបាលនិងប្រជាជនខេត្ត Binh Duong ក៏ដូចជាត្រួតពិនិត្យការងារបង្ការប្រឆាំងជម្ងឺរាត ត្បាតផងដែរ។
នៅមន្ទីរពេទ្យអន្តរជាតិ Becamex ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីបាន ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ហើយតាមដានការព្យាបាលអ្នកជម្ងឺធ្ងន់នៅទីនេះ ផងដែរ។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់កម្លាំងសុខាភិបាល ដោយចូលរួមព្យាបាលជម្ងឺកូវីដ ១៩ ផង ព្រមទាំង ត្រៀមខ្លួនជាស្រេចព្យបាលជម្ងឺផ្សេងៗទៀតសម្រាប់ប្រជាជន ផង។ នាបច្ចុប្បន្ន មន្ទីរ ពេទ្យកំពុងខ្វះគិលានុដ្ឋាក ដូច្នេះលោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យអនុរដ្ឋមន្រ្តីក្រសួង សុខាភិបាលលោក Nguyen Truong Son ពិចារណា បញ្ជូនគិលានុដ្ឋាកស្ម័គ្រចិត្តពី ទីក្រុងហាណូយមកជួយគាំទ្រ។
នៅពេលមកសាកសួរសុខទុក្ខប្រជាជននៅតាមតំបន់ផ្ទះឈ្នួលនៅសង្កាត់ Binh Chuan ទីក្រុង Thuan An លោកនាយករដ្ឋមន្រ្តីស្នើឲ្យកម្លាំងសមត្ថកិច្ចត្រូវជ្រួតជ្រាប គោលការណ៍ថា មូលដ្ឋាននីមួយៗ ឃុំសង្កាត់នីមួយៗ គឺជាកំពែងមួយដើម្បីបង្ការ ប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងត្រូវរក្សាទំនាក់ទំនង និងយាមប្រចាំការទាំង២៤/២៤ ម៉ោង ដើម្បីជួយឧបត្ថម្ភប្រជាជនផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖ “ហេតុអ្វីៗហៅថាកំពែង? ពីព្រោះនេះជាទីកន្លែងជិតបំផុតនឹងប្រជាជន យល់ ប្រជាជនយ៉ាងច្បាស់បំផុត ហើយជាកន្លែងដែលអាចអំពាវនាវឲ្យប្រជាជនអនុវត្តន៍ការ បិទខ្ទប់។ ទីពីរ នេះជាកន្លែងធានាសុខុមាលភាពសង្គមសម្រាប់ប្រជាជន ហើយទីបីគឺ នេះជាកន្លែងដើម្បីឲ្យប្រជាជន ប្រសិនបើមានតម្រូវការសុខាភិបាល នឹងទទួលបានការ ជួយឧបត្ថម្ភភ្លាមមួយរំពិច។ ហេតុដូច្នេះ ត្រូវមានអ្នកយាមប្រចាំការទាំង២៤/២៤ ម៉ោង”៕