លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវពិភាក្សានិងធ្វើឲ្យបានការផលិតវ៉ាក់សាំងក្នុងស្រុក។ (រូបថត៖ VGP) |
បន្ទាប់ពីស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាព លទ្ធផលនៃការស្រាវជ្រាវ ផ្ទេរប្រគល់ បច្ចេកវិទ្យា ការសាកល្បងនិងផលិតវ៉ាក់សាំងក្នុងស្រុកនាពេលកន្លងមក លោកនាយក រដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ ថា រដ្ឋាភិបាលយកចិត្តទុកដាក់ពិសេសដល់ ការផ្ទេរប្រគល់និងការផលិតវ៉ាក់សាំងក្នុងស្រុក។ លោកនាយករដ្ឋមន្រ្តីស្នើឲ្យកិច្ចសហ ការរវាងអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកស្រាវជ្រាវ-ផលិត និងអ្នកផ្ទេរប្រគល់បច្ចេក វិទ្យាក្រោមការសម្របសម្រួលរបស់ក្រសួងសុខាភិបាល ត្រូវមានលក្ខណៈសកម្ម ស្អិត រមួតនិងប្រសិទ្ធភាពជាងទៀត។ តាមនោះ ត្រូវដោះស្រាយការលំបាក ការជំពាក់ជំពិន ពាក់ព័ន្ធដល់នីតិវិធី បែបបទ តាមស្មារតីទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ ទន្ទឹម នឹងនោះត្រូវធានាលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព និងការបង្កើតភាពស៊ាំផងដែរ។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួងហិរញ្ញវត្ថុនិងក្រសួងសុខាភិបាលបន្តស្រាវជ្រាវគោលនយោបាយអនុគ្រោះល្អបំផុតសម្រាប់ការផលិតវ៉ាក់សាំងក្នុងស្រុក ក៏ដូចជាការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងដើម្បីមានវ៉ាក់សាំងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ខិតខំដល់ខែកញ្ញា វៀតណាមនឹងមានវ៉ាក់សាំងផលិតក្នុង ស្រុក។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នេះជាស្នាដៃនៃប្រាជ្ញាមនុស្ស វៀតណាម នៃស្មារតីជាតិ ហើយនឹងលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិក៏ដូចជារបស់អ្នក វិទ្យាសាស្ត្រនិងអ្នកគ្រប់គ្រងផងដែរ៕