លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញសារទូរលេខស្ដីពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19

Chia sẻ

(VOVWORLD) - សារទូរលេខបានសង្កត់ធ្ងន់ថា ស្ថានភាពនៃជម្ងឺ Covid-19 លើពិភព លោក កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ វៀតណាមត្រូវតែអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ដែលបាន ដាក់ចេញ ហើយបង្កើនការត្រួតពិនិត្យ ដោះស្រាយយ៉ាងតឹងរឹងករណី រំលោភបំពានបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់ជម្ងឺ ជាពិសេសគឺករណីអ្នក ជម្ងឺលេខ ១៤៤០ នៅខេត្ត Vinh Long នាពេលចុងក្រោយនេះ។ 

នាយប់ថ្ងៃទី២៧ ខែធ្នូ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានចេញសារទូរលេខស្ដីពីការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ដែលក្នុងនោះបញ្ជាឲ្យតាមរកស្លាកស្នាមរបស់អ្នកដែលធ្លាប់បានប៉ះ ពាល់ជាមួយអ្នកជម្ងឺលេខ ១៤៤០ ឲ្យបានឆាប់រហ័ស ព្រមទាំងគ្រប់គ្រងអ្នក ចូលមកក្នុងប្រទេសយ៉ាងតឹងរឹង កុំទុកឲ្យកើតមានការចម្លងវីរុសទៅក្នុងសហ គមន៍នោះឡើយ។

        សារទូរលេខបានសង្កត់ធ្ងន់ថា ស្ថានភាពនៃជម្ងឺ Covid-19 លើពិភព លោក កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ វៀតណាមត្រូវតែអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ដែលបាន ដាក់ចេញ ហើយបង្កើនការត្រួតពិនិត្យ ដោះស្រាយយ៉ាងតឹងរឹងករណី រំលោភបំពានបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់ជម្ងឺ ជាពិសេសគឺករណីអ្នក ជម្ងឺលេខ ១៤៤០ នៅខេត្ត Vinh Long នាពេលចុងក្រោយនេះ។ លោក នាយករដ្ឋមន្រ្តីស្នើឲ្យប្រជាជនវៀតណាមទាំងអស់ត្រូវតែមានមនសិការ ទំនួលខុសត្រូវ ដោយអនុវត្តតាមអនុសាសន៍របស់ក្រសួងសុខាភិបាល ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១ ប្រកប ដោយក្ដីសប្បាយរីករាយ និងសុវត្ថិភាព រួមចំណែកដល់ជោគជ័យរបស់ បណ្ដាព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិក្នុងឆ្នាំ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ