លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញបទបញ្ជាបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនី Hoa Binh បើកទូលាយ (រូបថត៖ VGP / Quang Hieu) |
គម្រោងនេះត្រូវបានវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ដោយមានទឹកប្រាក់វិនិយោគសរុបជាង ៩.២០០ ពាន់លានដុង។ តាមគម្រោង ក្រោយពេលបញ្ចប់ការសងសង់នោះ ផលិតភាពសរុបរបស់រោងចក្រវារីអគ្គិសនីចំនួន ៣ គឺ Hoa Binh Son La និង Lai Chau នឹងកើនឡើងដល់ជាង ៦០០០ មេហ្គាវ៉ាត់ ដោយរួមចំណែកវិជ្ជមានក្នុងការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា នេះគឺជាគម្រោងធំ ហើយភារកិច្ចសម្រាប់សម្ព័ន្ធក្រុមហ៊ុន EVN និងអង្គភាពផ្សេងៗទៀតគឺធំធេងណាស់ ដូច្នេះត្រូវខិតខំប្រឹងប្រែងបញ្ចប់ការសាងសង់មុនពាក់កណ្តាលឆ្នាំនេះ ហើយដាក់ឱ្យដំណើរការគម្រោងយ៉ាងឆាប់ៗ។ ជាពិសេស លោកនាយករដ្ឋមន្រ្តីបានស្នើដល់អង្គភាពសាងសង់ត្រូវធានា សុវត្ថិភាពដាច់ខាត យ៉ាងយូរអង្វែង។ ទន្ទឹមនឹងនេះ ធានាល្បឿន និងគុណភាពនៃសំណង់ ក៏ដូចជាកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ៕