លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជា ប្រចាំខែឧសភា។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជា ប្រចាំខែឧសភា។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងព័ត៌ មានគួរឲ្យសប្បាយនិងគួរឲ្យចាប់អារម្មណ៍ថា តាមរយៈជំនួបធ្វើការជាមួយតំបន់ ជាច្រើននោះគឺតំបន់សឹងតែទាំងអស់បានសម្ដែងនូវការប្ដេជ្ញាចិត្តសម្រេចបាន គោលដៅសេដ្ឋកិច្ចសង្គមដែលត្រូវបានដាក់ចេញតាំងពីដើមឆ្នាំ។ ចំពោះ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែឧសភា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា មានការប្រែប្រួលជាវិជ្ជមាន ដែលទីផ្សារក្នុង ស្រុកត្រូវបានស្ដារឡើងវិញ ជាពិសេសគឺទីផ្សារទេសចរណ៍។ ក្រុមហ៊ុន អាកាសចរណ៍ក៏បានបើកសកម្មភាពឡើងវិញជាបណ្ដើរៗផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“ប្រការគួរឲ្យចាប់អារម្មណ៍គឺគោលដៅដែលបានដាក់ចេញសម្រាប់ខែឧសភាគឺល្អប្រសើរជាងខែមេសា។ ក្នុងខែឧសភានេះដែរ រូបភាពរបស់វៀតណាមលើឆាកអន្តរជាតិក៏ត្រូវបានលើកកំពស់ដែរ។ យើងបានដឹកនាំការងារដោយស្មារតីដ៏ឥតងាករេនោះគឺ មិនរាថយនៅចំពោះមុខការសាកល្បង ផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិតក្នុងការប្រតិបត្តិ ជំនះពុះពារលើការដាច់បាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយទាក់ទាញទុនវិនិយោគទាំងជាតិនិងអន្តរជាតិដោយម្ចាស់ការ។ យើងបានកំណត់ថា នេះជាឱកាសដ៏សំខាន់ដើម្បីឲ្យប្រទេសយើងបោះជំហានទៅមុខក្នុងបរិបទដែលពិភពលោកនៅតែជួបប្រទះនឹងការលំបាកសាកល្បងជាច្រើន។ យើងបានឆ្លៀតយកវេលាមាសដើម្បីគ្រប់គ្រងជំងឺឆ្លងប្រកបដោយជោគជ័យ។ ហេតុដូច្នេះ អតិផរណាបានចយចុះ ហើយជីវភាពរស់នៅរបស់ប្រជាជនរក្សាបាននូវស្ថិរភាពផងដែរ”។
ស្ដីពីបញ្ហាប្រយុទ្ធប្រឆាំងទង្វើរំលោភបំពានលើកុមារ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បណ្ដាតំបន់ អង្គការ និងសមូហភាពសង្គមដូចជាសមាគមន៍នារីនិងសម្ព័ន្ធយុវជន ត្រូវតែពង្រីកតួនាទី ទំនួលខុសត្រូវ ចូលរួមជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីឃ្លាំមើលយ៉ាងហ្មត់ចត់ ជាពិសេសគឺចំពោះមុខសញ្ញាដែលមានហានិភ័យខ្ពស់។ សាលារៀន មូលដ្ឋានអប់រំបណ្ដុះបណ្ដាលកុមារ និងមូលដ្ឋានលេងកំសាន្តលើទូទាំងប្រទេសត្រូវវាយតម្លៃឡើងវិញចំពោះហានិភ័យដែលគំរាមកំហែងដល់សុវត្ថិភាពនិងអាយុជីវិតរបស់កុមារ៕