លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំ អនុវត្តន៍យន្តការ និងគោលនយោបាយជាក់លាក់ជាមួយទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងសំណើរ ដើម្បីបង្កើតក្រិត្យរបស់រដ្ឋាភិបាល ដែលកំណត់យន្តការ និងគោលនយោបាយ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលដំឡើងនៅទីស្នាក់ការ នៃអង្គភាពរដ្ឋបាល។
លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំ  អនុវត្តន៍យន្តការ និងគោលនយោបាយជាក់លាក់ជាមួយទីក្រុងហូជីមិញ - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ នៃគណៈកម្មាធិការដឹកនាំអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៩៨/២០២៣/QH១៥ របស់រដ្ឋសភាស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនដើម្បីអភិវឌ្ឍន៍ទីក្រុងហូជីមិញ។

ថ្នាក់ដឹកនាំក្រសួងនានាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃបានដាក់ជូនរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិលម្អិតស្តីពីការបោះឆ្នោត ការជ្រើសរើស ការប្រើប្រាស់ និងការគ្រប់គ្រងកម្មាភិបាលដែលបម្រើការងារនៅតាមឃុំ-សង្កាត់ និងកម្មាភិបាលឃុំ-ទីរួមស្រុក និងកម្មាភិបាលទីក្រុងជីមិញ; ក្រសួងហិរញ្ញវត្ថុបានដាក់ជូនរដ្ឋាភិបាលដើម្បីប្រកាសឱ្យប្រើក្រឹត្យស្តីពី៖ បទប្បញ្ញត្តិស្តីពីការប្រាក់កម្ចី ប្រាក់ចំណេញសមហេតុផល វិធីសាស្ត្រទូទាត់ ការអនុវត្តគម្រោងដែលអនុវត្តប្រភេទកិច្ចសន្យា BT ការលើកលែងពន្ធលើប្រាក់ចំណូលសហគ្រាស ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនទាក់ទងនឹងការបង្កើតថ្មី និង សកម្មភាពចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យអាទិភាពរបស់ទីក្រុង។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងសំណើរ ដើម្បីបង្កើតក្រិត្យរបស់រដ្ឋាភិបាល ដែលកំណត់យន្តការ និងគោលនយោបាយ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលដំឡើងនៅទីស្នាក់ការ នៃអង្គភាពរដ្ឋបាល។ ក្រសួងនានាក៏កំពុងសហការយ៉ាងសកម្មជាមួយទីក្រុងដើម្បីអនុវត្តភារកិច្ចដែលបានកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ