លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទជំរុញផលិតកម្ម ការប្រើប្រាស់ និងពង្រីកទីផ្សារនាំចេញឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - ឆ្នាំ ២០២២ គឺជាឆ្នាំដែលមានការលំបាក និងបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក ដោយសារការវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញនៃសេដ្ឋកិច្ចពិភពលោក។
លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទជំរុញផលិតកម្ម ការប្រើប្រាស់ និងពង្រីកទីផ្សារនាំចេញឆ្នាំ ២០២៣ - ảnh 1សន្និសីទជំរុញផលិតកម្ម ការប្រើប្រាស់ និងពង្រីកទីផ្សារនាំចេញឆ្នាំ ២០២៣ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ៣ កុម្ភៈ នៅទីស្តីការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំសន្និសីទជំរុញ ផលិតកម្ម ការប្រើប្រាស់ និងពង្រីកទីផ្សារនាំចេញឆ្នាំ ២០២៣។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឲ្យដឹងថា ឆ្នាំ ២០២២ គឺជាឆ្នាំដែលមានការលំបាក និងបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមក ដោយសារការវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញនៃសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល សេដ្ឋកិច្ចក្នុងស្រុកបានស្ដារឡើងវិញយ៉ាងរឹងមាំ សម្រេចបានសមិទ្ធផលសំខាន់ៗ និងវិជ្ជមានជាច្រើន៖ GDP របស់វៀតណាមសម្រេចបានកំណើនខ្ពស់បំផុតក្នុងរយៈពេល ១២ ឆ្នាំកម្លងទៅ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព តុល្យភាពធំៗនៃខឿនសេដ្ឋកិច្ចត្រូវបានធានា ហើយអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង។

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រតិភូទាំងអស់ផ្ដោតសំខាន់លើការពិភាក្សាស្ដីពីការអភិវឌ្ឍ និងទាញយកទីផ្សារក្នុងស្រុកប្រកបដោយប្រសិទ្ធភាព បង្កើនការជំរុញពាណិជ្ជកម្ម តភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ ពង្រីកទីផ្សារនាំចេញ ធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់ ទាញយក ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាពិសេសគឺ FTA ជំនាន់ថ្មី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មជំរុញការនាំចេញទៅកាន់ទីផ្សារធំៗ ជំរុញផលិតកម្ម និងអាជីវកម្ម ដើម្បីបង្កើតការងារជូនពលករ និងផ្តោតលើការធ្វើផែនការតាមវិស័យ ក្នុងនោះមានផែនការថាមពលជាតិ ផែនការហេដ្ឋារចនាសម្ព័ន្ធការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងផែនការរ៉ែ ផែនការអគ្គីសនី នាំមកនូវផលប្រយោជន៍ជូនប្រជាជន សហគ្រាស និងប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ