លោកនាយករដ្ឋមន្ត្រីស្នើឱ្យអនុវត្តន៍ភារកិច្ច ឆ្នាំ ២០២២ ជាបន្ទាន់

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែ ដើម្បីវាយតម្លៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងខែមករា ឆ្នាំ ២០២២; ភារកិច្ចនិងដំណោះស្រាយសម្រាប់ខែកុម្ភៈ ឆ្នាំ ២០២២ និងប៉ុន្មានខែបន្តបន្ទាប់។

លោកនាយករដ្ឋមន្ត្រីស្នើឱ្យអនុវត្តន៍ភារកិច្ច ឆ្នាំ ២០២២ ជាបន្ទាន់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ខែមករា មានព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសសំខាន់ៗជាច្រើន។ រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបានផ្សព្វផ្សាយឲ្យអនុវត្តន៍ជាក់ស្តែងសេចក្តីសម្រេចចិត្តមួយ ដែលបានកំណត់ជាប្រធានបទសម្រាប់ឆ្នាំ ២០២២ គឺ “សាមគ្គីភាព វិន័យ សម្របខ្លួនយ៉ាងសកម្ម សុវត្ថិភាពនិងប្រសិទ្ធភាព ស្តារឡើងវិញ និងអភិវឌ្ឍន៍” ជាមួយនឹងទស្សនៈ ភារកិច្ចនិងដំណោះស្រាយសំខាន់ៗ។  

“យើងផ្តោតលើការផ្តល់អាទិភាពដល់កិច្ចការពារ និងការត្រួតពិនិត្យការរីករាលដាល ដោយធានាថា ប្រជាជនរីករាយអំណរបុណ្យតេតប្រកបដោយសុវត្ថិភាព សប្បាយរីករាយនិងសន្សំសំចៃ។ ជាមួយគ្នានោះបំពេញល្អការងារសន្តិសុខសង្គម ដើម្បីមិនទុកចោលនរណាម្នាក់នៅខាងក្រោយឡើយ។ ជាងនេះទៀត បំពេញល្អកិច្ចការជាច្រើន  ពោលគឺ ត្រូវអនុវត្តន៍ចាប់ពីប៉ុន្មានថ្ងៃដំបូងក្រោយបុណ្យតេត”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

លើសពីនេះ លោកនាយករដ្ឋមន្រី្ត ក៏បានប្រគល់ភារកិច្ចជាក់ស្តែងសម្រាប់ក្រសួងនីមួយៗ ដូចជាក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ឲ្យសិក្សាយ៉ាងហ្មត់ចត់និងឆាប់រហ័ស លើផែនការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ ស្របតាមស្ថានភាពជំងឺរាតត្បាត។ អាជ្ញាធរមូលដ្ឋានក៏ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាជនក្នុងអំឡុងបុណ្យតេតតាមការណែនាំផងដែរ៕

ប្រតិកម្មទៅវិញ