លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៤ មីនា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Phu Bai។
លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Thua Thien - Hue នាព្រឹកថ្ងៃទី ២៥ មីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិរបស់សិស្ស និស្សិត។ នេះគឺជាសកម្មភាពដ៏សំខាន់សំដៅលើកទឹកចិត្ត បង្កើតកម្លាំងចលករ ជំរុញបំណងប្រាថ្នាចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍របស់យុវជន ជាពិសេសគឺសិស្ស និស្សិតនៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍គឺជាកម្លាំងចលករ ប្រភពកម្លាំងដ៏សំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា បង្កើតបរិយាកាស លក្ខខ័ណ្ឌ មូលដ្ឋានគតិយុត្តអំណោយផលដល់យុវជនចាប់ផ្ដើមអាជីវកម្ម។ ចំពោះមហាវិទ្យាល័យ និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជំរុញខ្លាំងដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើម
អាជីវកម្ម ក្នុងផ្នែកអប់រំ និងបណ្តុះបណ្តាល។ សាលាគឺជាមូលដ្ឋានគ្រឹះ លោកគ្រូ អ្នកគ្រូគឺជាកម្លាំងចលករ; សិស្ស និស្សិតគឺជាមជ្ឈភាព ម្ចាស់កម្មវត្ថុនៃការចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍។

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue - ảnh 2លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Phu Bai

មុននេះ នាយប់ថ្ងៃទី ២៤ មីនា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Phu Bai។

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិនិយោគិនដឹកនាំអ្នកម៉ៅការ និងអង្គភាពពិគ្រោះយោបល់ត្រូវបំពេញជាបន្ទាន់បរិមាណការងារដែលនៅសេសសល់ ត្រួតពិនិត្យគុណភាពសំណង់ គោរពបទប្បញ្ញត្តិបច្ចុប្បន្នយ៉ាងពេញលេញ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យត្រៀមដាក់ឱ្យដំណើរការ និងប្រើប្រាស់គម្រោងនេះក្នុងឱកាសបុណ្យ ៣០ មេសា និង ១ ឧសភា ។ លោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រូវសម្រេចរួចរាល់ជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ និងខ្សែផ្លូវគមនាគមន៍តភ្ជាប់ទៅកាន់ព្រលានយន្តហោះ ។

អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (ACV) គឺជាម្ចាស់វិនិយោគគម្រោងស្ថានីយ៍ T2 ព្រលានយន្តហោះ Phu Bai។ នាបច្ចុប្បន្នស្ថានីយដឹកអ្នកដំណើរអាចបម្រើ អ្នកដំណើរចំនួន ១,៥ លាននាក់ក្នុងមួយឆ្នាំ។ ពេលសាងសង់រួចរាល់ ស្ថានីយអ្នកដំណើរ T2 អាចបម្រើអ្នកដំណើរចំនួន ៥ លាននាក់ក្នុងមួយឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ