លោកនាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា មណ្ឌលឧស្សាហកម្ម Son My 1 ក្លាយជាចំណុចភ្លឺ រួមចំណែកដល់កំណើនសេដ្ឋកិច្ចតំបន់ភាគខាងត្បូងខេត្ត Binh Thuan

Chia sẻ
(VOVWORLD) - មណ្ឌលឧស្សាហកម្ម Son My 1 នៅពេលសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ នឹងក្លាយទៅជាចំណុចភ្លឺ រួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅតំបន់ភាគខាងត្បូងរបស់ខេត្ត Binh Thuan។
លោកនាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា មណ្ឌលឧស្សាហកម្ម Son My 1 ក្លាយជាចំណុចភ្លឺ រួមចំណែកដល់កំណើនសេដ្ឋកិច្ចតំបន់ភាគខាងត្បូងខេត្ត Binh Thuan - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

នារសៀលថ្ងៃទី ៣០ សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Son My 1 ដែលជាព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៣០ ទិវាបង្កើតខេត្ត Binh Thuan ឡើងវិញ ខួបលើកទី ៧៧ ទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជជាតិ ២ កញ្ញា។

មណ្ឌលឧស្សាហកម្ម Son My 1 គឺជាគម្រោង ដែលមានទ្រង់ទ្រាយធំបង្គួរ ដោយមានទុនវិនិយោគសរុបចំនួន ២,៣ ទ្រីលានដុង (ជិត ១០០ លានដុល្លារអាមេរិក) ដែលមានផ្ទៃដីទំហំ ១ ០៧០ ហិកតា។ មណ្ឌលឧស្សាហកម្មនេះ ត្រូវបានរដ្ឋាភិបាលវិនិយោគកសាងគម្រោងមជ្ឈមណ្ឌលអគ្គិសនី Son My (រួមមានរោងចក្រអគ្គិសនី Son My 1 រោងចក្រអគ្គិសនី Son My 2 អនុភាព ៤ ៥០០ MW) និងគម្រោងឃ្លាំងកំពង់ផែឧស្ម័ន LNG ដែលផ្សារភ្ជាប់ជាមួយកំពង់ផែ Son My ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនឿជាក់ថា មណ្ឌលឧស្សាហកម្ម Son My 1 នៅពេលសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ នឹងក្លាយទៅជាចំណុចភ្លឺ រួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅតំបន់ភាគខាងត្បូងរបស់ខេត្ត Binh Thuan។ រដ្ឋាភិបាលនឹង បន្តរួមដំណើរ និងឧបត្ថម្ភគាំទ្រដល់វិនិយោគិន និងខេត្ត Binh Thuan សម្រេចរួចរាល់គម្រោងដែលមានអត្ថន័យនេះ ដើម្បីខេត្ត Binh Thuan អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គ្រប់ជ្រុងជ្រោយ រួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍនៃតំបន់ Trung Bo ខាងត្បូង និងប្រទេសជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ