|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងសន្និសីទ |
(VOVworld)-នាព្រឹកថ្ងៃទី៥សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc
និងឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញជាអធិបតីសន្និសីទ Online ទូទាំង
ប្រទេសសំដៅបូកសរុបឆ្នាំសិក្សា ២០១៥-២០១៦ និងអនុវត្តភារកិច្ចឆ្នាំសិក្សា ២០១៦
-២០១៧។ សន្និសីទនេះបានវាយតម្លៃជាក់ ស្តែងនូវលទ្ធផលនិងកំហិតនៃការងារ
បង្រៀននិងសិក្សាលើទូទាំងប្រទេស និងដាក់ចេញនូវវិធានការសំខាន់សំដៅផ្លាស់ប្តូរ
គុណភាពអប់រំនិងបណ្តុះ បណ្តាល ដែលជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ
សម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិ។
ថ្លែងមតិក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានអះអាងថា នាប៉ុន្មានឆ្នាំ
កន្លងទៅ បក្ស និងរដ្ឋជានិច្ចកាលចាត់ទុកការងារអភិវឌ្ឍន៍ធន ធានមនុស្សជាចំណុច
លោតផ្លោះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយ និរន្តរភាព។ តាមនោះ នាយករដ្ឋ
មន្ត្រី លោក Nguyen Xuan Phuc បានស្នើរ ថា ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ផ្នែកអប់រំ
និងបណ្តុះបណ្តាលទាំងមូលត្រូវ ផ្តោតសំខាន់ទៅលើការអនុវត្តភារកិច្ចរបស់ផ្នែក
កសាងគំរោងការណ៍ កម្មវិធី សំដៅលើកកំពស់សមត្ថភាពដឹកនាំនិងអភិវឌ្ឍន៍ប្រភព
ធនធានមនុស្ស។ ជាពិសេស គប្បីជម្រុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន
សិក្សា និងគ្រប់គ្រងអប់រំនិងបង្កើនការធ្វើសមាហរណកម្មអន្តរជាតិ៕