(រូបថតឧទាហរណ៍៖ chinhphu.vn) |
នៅចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ពិបាកទាយទុកជាមុន ជំនន់ទឹកភ្លៀងនិងការ បាក់ស្រុតដី អាចបន្តកើតមាននោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានផ្ញើរសារទូរលេខដោយបញ្ជាឲ្យគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ប្រធានគណៈកម្មាធិការប្រជាជននៃបណ្ដាខេត្តក្រុងភាគកណ្តាល ផ្តោតការយកចិត្តទុកដាក់លើការដឹកនាំដើម្បីជំនះពុះពារឲ្យបានឆាប់លើផលវិបាកនៃជំនន់ទឹកភ្លៀង ដាក់ពង្រាយដោយម្ចាស់ការនូវវិធានការឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះការវិវឌ្ឍន៍មិនប្រក្រតីនៃគ្រោះមហន្តរាយធម្មជាតិ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិផងដែរ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យប្រធានគណៈកម្មាធិការប្រជាជននៃខេត្តក្រុងភាគកណ្តាល បន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍន៍នៃគ្រោះមហន្តរាយធម្មជាតិ ដឹកនាំនិងអនុវត្តន៍វិធានការឆ្លើយតបឲ្យទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន; រៀបចំការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភគ្រួសារដែលរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក និងគ្រួសារជនរងគ្រោះ; កៀរគរកម្លាំងជួយប្រជាពលរដ្ឋជំនះលើផលវិបាកនៃជំនន់ទឹកភ្លៀងឲ្យបានឆាប់រហ័ស ផ្តោតលើការជួសជុលផ្ទះសម្បែង ពង្រឹងទ្រុង ដោះស្រាយបរិស្ថានក្រោយទឹកជំនន់ ស្តារផលិតកម្មកសិកម្មឡើងវិញ; ផ្ដល់ជំនួយឲ្យទាន់ពេលវេលា ធានាតម្រូវការចាំបាច់របស់ប្រជាជន ជាដើម៕