ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
នៅកិច្ចប្រជុំ រដ្ឋាភិបាលនិងថ្នាក់ដឹកនាំទីក្រុងបានឯកភាពលើការអនុវត្តសារា ចរណ៍លេខ១៦ឲ្យបានតឹងរឹងជាង ក៏ដូចជាអនុវត្តន៍វិធានការដ៏ខ្លាំងក្លា ប្ដូរផ្ដាច់និងមាន ប្រសិទ្ធភាពជាងទៀត ដើម្បីទប់ស្កាត់និងរុញថយក្រោយជម្ងឺរាតត្បាត តាមបាវចនា “ឃុំសង្កាត់នីមួយៗគឺជាកំពែងមួយ”។ តាមនោះ អនុវត្តន៍ការរក្សាគម្លាតសង្គមយ៉ាង ម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កាត់បន្ថយករណី F0 ក៏ដូចជាករណីស្លាប់ចុះ នៅកម្រិតទាបបំផុតផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសំណូមពរ យ៉ាងដូច្នេះថា៖
“ការកាត់បន្ថយករណីស្លាប់គឺជាអាទិភាពដែលយើងត្រូវបានយកចិត្តទុកដាក់ ដូច្នេះស្នើឲ្យថ្នាក់ដឹកនាំទីក្រុងរួមជាមួយក្រសួងសុខាភិបាល កងទ័ព នគរ បាល សង្កេត រុករកកន្លែងណាដែលខ្វះខាតគិលានដ្ឋាន គឺត្រូវផ្ដល់អុកស៊ីសែន ថ្នាំឱសថដល់ភ្លាម មួយរំពិច។ ប្រសិនបើរកឃើញអ្នកជម្ងឺបានឆាប់ ចំនួនករណីស្លាប់នឹងត្រូវបានកាត់ បន្ថយ”។
រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យរៀបចំការធ្វើតេស្តឲ្យបាន យ៉ាងលឿនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោមរូបភាពដ៏ សមស្រប រួមទាំងធ្វើតេស្តនៅហ្នឹងផ្ទះ សំដៅកាត់ផ្ដាច់ករណី F0 ទាំងអស់ចេញពីសហ គមន៍។ ទន្ទឹមនឹងនោះ ត្រូវការស្រាវជ្រាវ គិតគូរលទ្ធភាពបំលាស់ទីប្រជាជនមួយចំនួន ចាកចេញពីលំនៅដ្ឋាន ដើម្បីរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយដង់ស៊ីតេប្រជាជន ប្រមូលផ្ដុំនៅតំបន់តែមួយ ដូចនឹងបទពិសោធន៍ដែលបានអនុវត្តន៍នៅខេត្តភាគខាង ជើងមួយចំនួន ហើយនឹងប្រើប្រាស់បន្ទាយកងទ័ព សាលារៀន សណ្ឋាគារ មូលដ្ឋាន ស្នាក់នៅ សម្រាប់ការងារបំលាស់ទីប្រជាជននេះ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បញ្ជាឲ្យលោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បន្តជំរុញការងារការទូតវ៉ាក់សាំង។ លោកឧបនាយករដ្ឋមន្រ្តី Le Minh Khai ទទួលបន្ទុក ដឹកនាំការងារភស្តុភារកម្ម ហិរញ្ញវត្ថុ និងការផ្ដល់ជំនួយពីថវិកា ជាតិបម្រុង។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ទទួលបន្ទុក ដឹកនាំការងារបង្ការ ប្រឆាំងជម្ងឺរាតត្បាតនិងការងារសុខាភិបាល។ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh ទទួលបន្ទុក ដឹកនាំការងារផ្គត់ផ្គង់ទំនិញ។ ទាំងអស់គ្នាត្រូវអនុវត្តន៍ភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ដើម្បីប្រជាជន៕