លោកនាយករដ្ឋមន្ត្រី៖ សារព័ត៌មានគឺជាស្ពានព័ត៌មានតភ្ជាប់រវាងរដ្ឋាភិបាលនិងប្រជាជន

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៩៧ឆ្នាំ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា  ១៩២៥ -   ២១  មិថុនា  ២០២២)។

លោកនាយករដ្ឋមន្ត្រី៖ សារព័ត៌មានគឺជាស្ពានព័ត៌មានតភ្ជាប់រវាងរដ្ឋាភិបាលនិងប្រជាជន - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញអបអរសាទរទីភ្នាក់ងារសារព័ត៌មានក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សមាគមអ្នកសារព័ត៌មានវៀតណាម វិទ្យុសម្លេងវៀតណាម និងទីភ្នាក់ងារសារព័ត៌មានមួយចំនួន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៩៧ ឆ្នាំនៃការកសាងនិងរីកធំធាត់មក សារព័ត៌មានបដិវត្តន៍ វៀតណាមកំពុងរីកចម្រើនឥតឈប់ឈរក្នុងគ្រប់ទិដ្ឋភាព។ អស់រយៈពេលជាង ២ ឆ្នាំ អនុវត្តន៍ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកសារព័ត៌មានមិនញ្ញូញ្ញើត នឹងការលំ បាក ចូលរួមក្នុងខ្សែប្រយុទ្ធជួរមុខ ចំណុចក្តៅ ដើម្បីបង្កើតឡើងការស្រុះចិត្តគំនិតគ្នា ការចែករំលែក និងសាមគ្គីភាពក្នុងចំណោមប្រជាជន។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នាពេលខាងមុខ សារព័ត៌មាននឹងបន្តពង្រឹងការផ្តល់ព័ត៌មានត្រឹមត្រូវ  បរានុម័ត  ភាពស្មោះត្រង់ និងទាន់ពេលវេលា ស្តីពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ធ្វើជាវេទិការបញ្ចេញមតិយោបល់ សេចក្តីប្រាថ្នារបស់ប្រជាជន; ប្រឆាំងយ៉ាងសកម្ម និងប្រឆាំងព័ត៌មានមិនពិត និងព្យាបាទ; ជំរុញការផ្សព្វផ្សាយរឿងល្អៗ គំរូល្អៗ។ ជាពិសេស សារព័ត៌មានត្រូវតែជាអាវុធដ៏មុតស្រួចក្នុងការប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន និងការខ្ជះខ្ជាយ៕

ប្រតិកម្មទៅវិញ