លោកនាយករដ្ឋមន្ត្រី៖ ធ្វើឲ្យតំបន់ដីសណ្ដទន្លេក្រហមក្លាយជាតំបន់កម្លាំងជំរុញការអភិវឌ្ឍឈានមុខគេ

Chia sẻ
(VOVWORLD) - នាថ្ងៃអាទិត្យទី ១២ ខែកុម្ភៈ នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅសន្និសីទអនុវត្តកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារសន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម និងការជំរុញការវិនិយោគក្នុងតំបន់ជាមួយនឹងប្រធានបទ "តំណភ្ជាប់សម្រាប់ការអភិវឌ្ឍ - ការច្នៃប្រឌិត - បៃតង និងនិរន្តរភាព”។
លោកនាយករដ្ឋមន្ត្រី៖ ធ្វើឲ្យតំបន់ដីសណ្ដទន្លេក្រហមក្លាយជាតំបន់កម្លាំងជំរុញការអភិវឌ្ឍឈានមុខគេ - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងសន្និសីទដោយក្រសួងផែនការ និងវិនិយោគរៀបចំឡើង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ចាំបាច់ត្រូវពង្រីកសក្តានុពល និងគុណសម្បត្តិលេចធ្លោសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃដីសណ្ដទន្លេក្រហម ដើម្បីឲ្យតំបន់ក្លាយជាតំបន់អភិវឌ្ឍន៍ឈានមុខគេ ដែលដើរតួនាទីតម្រង់ទិស និងដឹកនាំដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការផ្លាស់ប្តូរគំរូកំណើនរបស់ប្រទេសជាតិ៖

លោកនាយករដ្ឋមន្ត្រី៖ ធ្វើឲ្យតំបន់ដីសណ្ដទន្លេក្រហមក្លាយជាតំបន់កម្លាំងជំរុញការអភិវឌ្ឍឈានមុខគេ - ảnh 2ប្រតិភូចូលរួមសន្និសីទ។ (រូបថត៖ VOV)

“បច្ចុប្បន្ននេះ ត្រូវផ្តោតលើការសុក្រិតតបទប្បញ្ញត្តិរៀបចំផែនការមេ និងគោលនយោបាយតភ្ជាប់ក្នុងតំបន់។ យើងធ្វើផង និងរៀនពីបទពិសោធន៍ផង ជាពិសេសបទពិសោធន៍ដែលយើងប្រមូលបានក្នុងដំណើរការរៀបចំផែនការមេ។ ការងាររៀបចំផែនការមានសារៈសំខាន់ណាស់ ហើយការងាររៀបចំផែនការត្រូវតែបង្កើតការលើកទឹកចិត្តថ្មី បង្កើតកម្លាំងជំរុញថ្មី បង្កើតកន្លែងអភិវឌ្ឍន៍ថ្មី បង្កើតការបំផុសគំនិតថ្មី ក៏ដូចជាបង្កើតតម្លៃបន្ថែមថ្មី។ ការរៀបចំផែនការល្អ នឹងមានគម្រោងល្អ មានគម្រោងល្អជាមួយអ្នកវិនិយោគល្អ ហើយមានអ្នកវិនិយោគល្អ នឹងមានប្រសិទ្ធភាព ហើយមានប្រសិទ្ធភាព តើបបង្កើនតម្លៃបន្ថែមនៃមូលដ្ឋាន”

លោកនាយករដ្ឋមន្ត្រី៖ ធ្វើឲ្យតំបន់ដីសណ្ដទន្លេក្រហមក្លាយជាតំបន់កម្លាំងជំរុញការអភិវឌ្ឍឈានមុខគេ - ảnh 3ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីស្នើជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ; អភិវឌ្ឍន៍ប្រព័ន្ធទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម; អភិវឌ្ឍន៍តំបន់ឱ្យក្លាយជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេ ដែលទាក់ទងនឹងការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសទាំងមូល៕

ប្រតិកម្មទៅវិញ