លោកនាយករដ្ឋមន្ត្រី៖ គំរូឆ្នើមនីមួយៗគឺជាផ្កាក្រអូបមួយទងអំពីស្មារតី សីលធម៌ ការទទួលខុសត្រូវ និងការលះបង់

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ៧៥ ឆ្នាំមុន គឺនាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញបានចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិចំពោះបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ លោកបានចង្អុលបង្ហាញថា៖ ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិគឺត្រូវប្រឡងប្រណាំង ហើយអ្នកប្រឡងប្រណាំងគឺជាមនុស្សស្នេហាជាតិបំផុត។
លោកនាយករដ្ឋមន្ត្រី៖ គំរូឆ្នើមនីមួយៗគឺជាផ្កាក្រអូបមួយទងអំពីស្មារតី  សីលធម៌ ការទទួលខុសត្រូវ និងការលះបង់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ  (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៣) នាព្រឹកថ្ងៃទី ១១ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រឡងប្រណាំង និងប្រគល់រង្វាន់មជ្ឈឹមបានប្រារព្ធឡើងយ៉ាងឱឡារិកសន្និសីទលើកតម្កើងគំរូឆ្នើមទូទាំងប្រទេស។ សន្និសីទនេះទាក់ទាញបានការចូលរួមរបស់ ប្រតិភូឆ្នើមចំនួន ៧០០ នាក់ តំណាងសមូហភាព បុគ្គលឆ្នើម ពលករលើគ្រប់វិស័យ គ្រប់តំបន់ តំណាងឥស្សរជន បញ្ញវន្ត ក្រុមជនជាតិភាគតិច សាសនា សហគ្រិន យុវជនដែលមានទេពកោសល្យ។

អញ្ជើញថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ៧៥ ឆ្នាំមុន គឺនាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញបានចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិចំពោះបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ លោកបានចង្អុលបង្ហាញថា៖ ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិគឺត្រូវប្រឡងប្រណាំង ហើយអ្នកប្រឡងប្រណាំងគឺជាមនុស្សស្នេហាជាតិបំផុត។

សេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញបានលើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារលើការលំបាកសាកល្បងជាច្រើន ផ្តួចផ្តើមគំនិតច្នៃប្រឌិតក្នុងផលិតកម្ម ការប្រយុទ្ធ រួមចំណែកជាក់ស្តែងក្នុងការកសាង និងការពារមាតុភូមិ។ ចាប់តាំងពីពេលនោះមក ការប្រឡងប្រណាំងស្នេហារជាតិបានក្លាយទៅជាចលនានៅទូទាំងប្រទេស ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់រូប ហើយទទួលបានលទ្ធផលដ៏គួរឲ្យកោតសរសើរ។ នេះជាកម្លាំងចលករដ៏សំខាន់សម្រាប់បដិវត្តន៍វៀតណាមសម្រេចបានជ័យជម្នះមួយទៅជ័យជម្នះមួយទៀត។

ក្នុងបរិបទដែលប្រទេសជាតិកំពុងមានកាលានុវត្តភាព គុណសម្បត្តិ និងប្រឈាមនឹងការលំបាកជាច្រើន ដើម្បីបំពេញបានកាន់តែប្រសើរឡើងនូវសេចក្ដីអំពាវនាវស្នេហារជាតិរបស់លោកប្រធានហូជីមិញ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួង ស្ថាប័ន អង្គភាពគ្រប់ជាន់ថ្នាក់បន្តជ្រួតជ្រាបយ៉ាងស៊ីជម្រៅស្មារតី “កាន់តែលំបាកគឺ ត្រូវកាន់តែប្រឡងប្រណាំង” លើកទឹកចិត្តដល់ស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម។ ទន្ទឹមនឹងនោះ បង្កើនការឃោសនាអំពីចលនាប្រឡងប្រណាំងស្នេហាជាតិក៏ដូចជាចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះសីលធម៌ដ៏ល្អ ធ្វើឱ្យសង្គមកាន់តែល្អប្រសើរ និងមានសុភមង្គលផងដែរ៕

ប្រតិកម្មទៅវិញ