នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទអំពី ការដោះស្រាយនិងជំរុញ ទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ស្អាតស្អំ និងចីរភាព។ អញ្ជើញចូលរួមសន្និសីទក៏មានវត្តមានឧបនាយករដ្ឋមន្ត្រីនានា រដ្ឋមន្ត្រីក្រសួងសំណង់ តំណាងសមាគមអចលនទ្រព្យវៀតណាម សហគ្រាសអចលនទ្រព្យ ធនាគារ សហគ្រាសសំណង់ អ្នកជំនាញសេដ្ឋកិច្ច និងថ្នាក់ដឹកនាំនៃមូលដ្ឋានទាំង៦៣លើទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានប្រសាសន៍ ថា ក្នុងឆ្នាំ២០២២ និងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចសង្គមមាន ចំណុចលេចធ្លោជាច្រើនដែលគួរឲ្យកត់សម្គាល់។ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរ ភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែក៏មានការលំបាកមួយចំនួនដែលត្រូវ ការដោះស្រាយដើម្បីធ្វើឱ្យទីផ្សារមានភាពស្អាតស្អំ ក្នុងនោះមានទីផ្សារអចលនទ្រព្យ ផងដែរ។ លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា សន្និសីទលើកនេះ គឺសំដៅវាយតម្លៃពីស្ថាន ភាពបច្ចុប្បន្ននៃទីផ្សារអចលនទ្រព្យ រាល់ការលំបាក និងឧបសគ្គ; ស្នើដំណោះស្រាយ សម្រាប់វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធដើម្បីជំរុញទីផ្សារអចលនទ្រព្យឲ្យបន្ត អភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំនិងចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គ សន្និសីទពិភាក្សានិងវាយតម្លៃឲ្យបានត្រឹមត្រូវអំពីស្ថានភាព; វិភាគឱ្យបានហ្មត់ចត់នូវ មូលហេតុ ពីនោះកំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ទីផ្សារ អចលនទ្រព្យ ស្របតាមគោលជំហរ គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ ស្របតាមសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម។
បើតាមលោកនាយករដ្ឋមន្ត្រី ក្រោយពីសន្និសីទនេះ រដ្ឋាភិបាលនឹងចេញសេចក្តី សម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីទីផ្សារអចលនទ្រព្យ។ តាមនោះ ធ្វើជាមូលដ្ឋានដើម្បី ជំរុញទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ស្អាតស្អំនិងចីរភាព ដោយ ឈរលើមូលដ្ឋាននៃការចុះសម្រុងគ្នានូវផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងសហ គ្រាស៕