លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅសិង្ហបុរី

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ៨ ខែកុម្ភៈ បន្ទាប់ពីមកដល់អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូតនិងសហគមន៍ជន វៀតណាមនៅសិង្ហបុរី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅសិង្ហបុរី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh  អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័នតំណាង និងសហគមន៍ជនវៀតណាមនៅសិង្ហបុរី (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនដល់បងប្អូនអាណិកជនអំពីសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី ដោយជឿជាក់ថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរលើគ្រប់វិស័យ។  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សិង្ហបុរី លោកនឹងស្នើឱ្យរដ្ឋាភិបាលសិង្ហបុរីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមចំនួន ១ ម៉ឺននាក់កំពុងរស់នៅ សិក្សា ធ្វើការ ស្នាក់នៅ និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសង្គមប្រទេសម្ចាស់ផ្ទះ។

អញ្ជើញវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍របស់សហគមន៍ជនវៀតណាមនៅសិង្ហបុរី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាល ចាត់ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេស រួមទាំងសហគមន៍ជនវៀតណាមនៅសិង្ហបុរី ជាផ្នែកមួយដែលមិនអាចបំបាច់បានក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល ជាកម្លាំងចលករមួយ និងជាប្រភពនៃកម្លាំងអភិវឌ្ឍន៍របស់ប្រទេសជាតិ។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបងប្អូនអាណិកជនវៀតណាមនៅក្រៅប្រទេសបន្តលើកកំពស់ស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ជំនះការលំបាក; លើកតម្កើងមោទនភាពជាតិ សមាហរណកម្មយ៉ាងសកម្ម គោរពច្បាប់ និងរួមចំណែកអភិវឌ្ឍន៍ប្រទេស; ជានិច្ចកាលសម្លឹងឆ្ពោះទៅមាតុភូមិ និងប្រទេសជាតិ ហើយបំពេញល្អតួនាទីជាស្ពានមិត្តភាពរវាងវៀតណាមនិងសិង្ហបុរី។ លោកនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់នូវសេចក្តីប្រាថ្នា និងសំណើររបស់បងប្អូនអាណិកជន ហើយអះអាងថា នឹងចាត់ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការសំយោគ ស្រាវជ្រាវនិងឆាប់មានដំណោះស្រាយសមស្របសម្រាប់សំណើររបស់បងប្អូនអាណិកជន៕

ប្រតិកម្មទៅវិញ