លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅ សម័យប្រជុំ "ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព" នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G7 បើកទូលាយ

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) បើកទូលាយ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) នាព្រឹកថ្ងៃទី ២១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ “ឆ្ពោះទៅរកពិភព
លោកសន្តិភាព ស្ថិរភាព និងវិបុលភាព” ព្រមទាំងមានសកម្មភាពសំខាន់ៗជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅ សម័យប្រជុំ "ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព" នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G7 បើកទូលាយ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំ “ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព”។ (រូបថត៖ Duong Giang/VNA)

ក្នុងសុន្ទរកថានៅសម័យប្រជុំ “ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលេចសាររបស់វៀតណាមស្តីពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវវិធីអភិក្រមទូទៅអំពីបញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ; សន្តិភាពជាមូលដ្ឋានគ្រឹះ សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាកម្លាំងចលករ ការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅ។ វៀតណាមនឹងធ្វើអស់ពីសមត្ថភាព រួមវិភាគទានសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់មនុស្សជាតិ។ វៀតណាមមានបំណងចង់បញ្ឈប់ជម្លោះ មិនប្រើប្រាស់ និងគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ គោរពអធិបតេយ្យភាព បូរណភាពដែនដី ធានាសន្តិសុខស្បៀងអាហារ សន្តិសុខថាមពល និងសន្តិសុខមនុស្ស។

ប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់លើសារថា ស្មារតីគោរពច្បាប់ជាគោល គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី គួរតែត្រូវបានប្រកាន់ខ្ជាប់និងអនុវត្តន៍ដោយការសន្យាជាក់លាក់; អំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងគ្រប់ជម្លោះទាំងអស់ដោះស្រាយតាមរយៈការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា។ សម្រាប់តំបន់ លោកនាយករដ្ឋមន្ត្រីមានបំណងថា បណ្ដាប្រទេស នឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅការសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង ប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ក៏បានស្នើឱ្យភាគីនានារក្សាអំណត់ធ្មត់ មិនមានសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងរំលោភបំពានលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសពាក់ព័ន្ធដែលត្រូវបានកំណត់ដោយ UNCLOS ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ