លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ សេដ្ឋកិច្ចសមូហភាព និងសហករណ៍ត្រូវតែ ជំនះពុះពារលើឧបសគ្គដើម្បីអភិវឌ្ឍន៍

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៅវេទិកាសេដ្ឋកិច្ចសហករណ៍ឆ្នាំ ២០២៤ ។ វេទិកានេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់តាមប្រពន្ធវីដេអូទៅកាន់ខេត្តក្រុងក្រោមឱវាទមជ្ឈិមចំនួន ៦៣។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ សេដ្ឋកិច្ចសមូហភាព និងសហករណ៍ត្រូវតែ ជំនះពុះពារលើឧបសគ្គដើម្បីអភិវឌ្ឍន៍ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៅវេទិកាសេដ្ឋកិច្ចសហករណ៍ឆ្នាំ ២០២៤។ (រូបថត៖ VNA)
ថ្លែងនៅវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា នាពេលកន្លងមក សេដ្ឋកិច្ចសមូហភាព និងសហករណ៍មានការផ្លាស់ប្ដូរថ្មីជាបណ្តើរៗ ដោយផ្សាភ្ជាប់ជាមួយយន្តការទីផ្សារ ហើយជាជំហានដំបូងបានបញ្ជាក់នូវតួនាទីជា កត្តាសំខាន់ដែលរួមចំណែកធានាសន្តិសុខសង្គម ស្ថិរភាពនយោបាយនៅមូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សមាជិក។
វិភាគបរិបទនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច សមូហភាព និងសហករណ៍ត្រូវតែផ្លាស់ប្តូរ ឆ្ពោះទៅរកការអនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យា សាស្ត្រ និងបច្ចេកវិទ្យាទំនើប ការធ្វើបរិវត្តកម្មបៃតង និងបរិវត្តកម្មឌីជីថល; អភិវឌ្ឍន៍ ទាំងបរិមាណ និងគុណភាពនៃសមាជិក និងកម្លាំងពលកម្មដែលចូលរួម; ផ្តោតលើការ លើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដើមទុន ការបង្កើនផលិតភាពការងារ និង បង្កើនការតភ្ជាប់តាមខ្សែសង្វាក់តម្លៃ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការកសាងគោលនយោបាយជួយ ទ្រទ្រង់សេដ្ឋកិច្ចសមូហភាព និងសហករណ៍ ត្រូវតែមានការច្នៃប្រឌិតគ្រប់ជ្រុងជ្រោយ តាមទិសដៅធានាភាពសាមញ្ញ ភាពបើកចំហសាធារណៈ តម្លាភាព ភាពជាក់ស្ដែង ប្រសិទ្ធភាព និងការទទួលមរតក។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល ជានិច្ចកាលលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផល ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ដើម្បីឲ្យវិស័យសេដ្ឋកិច្ចសមូហភាព និងសហករណ៍អាចអភិវឌ្ឍន៍យ៉ាងឆាប់ រហ័ស ប្រកបដោយនិរន្តរភាព បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងរួមចំណែកកាន់តែសកម្ម ទៅក្នុងសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិទាំងមូល៕

ប្រតិកម្មទៅវិញ