នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូតឌីវ័រលោក Adama Bictogo។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី ១៤ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូតឌីវ័រលោក Adama Bictogo ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយកូតឌីវ័រ ដោយចាត់ទុកកូតឌីវ័រជាដៃគូសំខាន់មួយរបស់វៀតណាមនៅអាហ្វ្រិក។ រីឯខ្លួនវិញ ប្រធានរដ្ឋសភា
កូតឌីវ័រ លោក Adama Bictogo ក៏បានអះអាងដែរថា កូតឌីវ័រ ចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីពង្រីកសក្តានុពលដ៏ធំធេងរវាងប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរបានឯកភាពលើវិធានការនានាដើម្បីនាំទំនាក់ទំនងទ្វេភាគីឱ្យ កាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសកម្មភាព ផ្លាស់ប្តូរគណៈ
ប្រតិភូ សំដៅបង្កើនទំនុកចិត្តផ្នែកនយោបាយ បង្កើតមូលដ្ឋានគ្រឹះដ៏ រឹងមាំសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច; ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ព្រមទាំង បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការពង្រីកទីផ្សារនៅក្នុងប្រទេសនីមួយៗ ក៏ដូចជានៅអាហ្វ្រិក និងអាស៊ី ផងដែរ។ ប្រធានរដ្ឋសភាកូតឌីវ័របានសន្យាថា នឹងពង្រីកតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រ និងជួយសម្រួលដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ; មានបំណងថា វៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍; ស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយវៀតណាមដើម្បីរួមចំណែកធានាសន្តិសុខស្បៀង អាហារប្រកបដោយចីរភាពសម្រាប់កូតឌីវ័រ។
ប្រធានរដ្ឋសភាកូតឌីវ័រ លោក Adama Bictogo បានស្នើឲ្យសហគ្រាសវៀតណាមបង្កើនការវិនិយោគ និងផលិតកម្មនៅ កូតឌីវ័រ; ត្រៀមខ្លួនជាស្រេចដើម្បីស្រាវជ្រាវ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល សុខាភិបាល ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន៕