លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ រួមជាមួយវៀតណាម ធ្វើសកម្មភាពដើម្បីពិភពលោកកាន់តែល្អប្រសើរ

Chia sẻ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤ នាយប់ថ្ងៃទី ២៦ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាន អញ្ជើញចូលរួមជំនួបសំណេះសំណាល និងពិធីជប់លៀងជាមួយតំណាងអ្នកផ្ដល់ជំនួយ និងសហគ្រាសដែលមានទុនវិនិយោគបរទេសនៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ រួមជាមួយវៀតណាម ធ្វើសកម្មភាពដើម្បីពិភពលោកកាន់តែល្អប្រសើរ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយឯកអគ្គរដ្ឋទូត ប្រធានតំណាងអង្គការអន្តរជាតិ និងវិនិយោគិនបរទេសនៅវៀតណាម។ (រូបថត៖ Duong Giang/TTXVN)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ក្នុងមាគ៌ាអភិវឌ្ឍន៍ ប្រទេសជាតិ វៀតណាមពឹងផ្អែកលើសសរស្តម្ភចំនួនបីគឺ៖ ការកសាងលទ្ធិប្រជាធិប តេយ្យសង្គមនិយម នីតិរដ្ឋសង្គមនិយម និងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គម និយម។ ក្នុងអំឡុងដំណើរការនេះ វៀតណាមមិនលះបង់វឌ្ឍនភាព និងសមភាពសង្គម ដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះឡើយ; ជានិច្ចកាលយកប្រជាជនជាមជ្ឈភាព កម្មវត្ថុ គោលដៅ កម្លាំងចលករ និងធនធាននៃការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រី មានគោលបំណងថា មិត្តភក្តិអន្តរជាតិរួមជាមួយវៀតណាម នឹងសាមគ្គីគ្នា និងធ្វើ សកម្មភាពដើម្បីឲ្យមនុស្សគ្រប់រូបកាន់តែសម្បូរធូធារ ប្រជាជនកាន់តែសុភមង្គល ដោយស្មារតី “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា” “ជ័យជំនះរបស់ អ្នកគឺជាជ័យជំនះរបស់វៀតណាម”។
រីឯខ្លួនវិញ តំណាងអង្គការអន្តរជាតិ អ្នកឧបត្ថម្ភ និងវិនិយោគិនបរទេសបាន ស្វាគមន៍ចំពោះគោលមាគ៌ា យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម ជា ពិសេសគោលដៅអភិវឌ្ឍន៍បៃតង ប្រកបដោយចីរភាព ការយកចិត្តទុកដាក់ដល់សុខុ មាលភាពសង្គម បញ្ហាបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់កម្រិតសូន្យ ត្រឹមឆ្នាំ ២០៥០; ព្រមទាំង ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងរួមដំណើរជាមួយវៀត ណាមក្នុងការអនុវត្តគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០; ហើយនៅឆ្នាំ ២០៤៥ ក្លាយ ជាប្រទេសអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលខ្ពស់៕

ប្រតិកម្មទៅវិញ