លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចែករំលែកជាមួយតំណាងកម្មករ ពលករនៅក្នុងជំនួបសន្ទនា។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី ១២ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាដោយផ្ទាល់មុខនិងតាមប្រព័ន្ធអនឡាញជាមួយកម្មករនិងពលករចំនួនជាង ៤.៥០០ នាក់ នៅតាមខេត្តក្រុងទាំង៦៣។
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា បក្សនិងរដ្ឋបានកំណត់យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈ ហើយបានចេញផ្សាយគោលជំហរ គោលនយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីបញ្ជាក់នូវតួនាទី និងឋានៈរបស់វណ្ណៈកម្មករ។
ក្នុងអំឡុងពេលកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រីបានផ្ទៀងស្តាប់មតិជាច្រើនរបស់តំណាងកម្មករ ពលករ និងកម្មាភិបាលសហជីព; ព្រមទាំងផ្លាស់ប្តូរ ស្រាយបំភ្លឺបញ្ហាជាច្រើនដែលតំណាងកម្មករ ពលករបានលើកឡើង តាមនោះបន្តកែលម្អគោលនយោបាយសម្រាប់កម្មករ និងនិពលករ។
មុននឹងជួបសន្ទនាជាមួយកម្មករ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះទស្សនាលំនៅដ្ឋាន ហើយជូនអំណោយដល់កម្មករនៅតាមមណ្ឌលឧស្សាហកម្មលើភូមិសាស្ត្រខេត្ត Bac Giang។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា កម្មករទាំងអស់ បន្តសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើកកំពស់ជំនាញដោយឥតឈប់ឈរ កែលម្អប្រាក់ចំណូល លើកកំពស់ជីវភាពរស់នៅ។ លោកនាយករដ្ឋមន្ត្រីក៏បានចុះទស្សនាតំបន់លំនៅដ្ឋានសង្គមសម្រាប់កម្មករ ដែលសាងសង់ដោយក្រុមហ៊ុន Fuji នៅក្នុងមណ្ឌលឧស្សាហកម្ម Van Trung ស្រុក Viet Yen ផងដែរ៕