លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ជាឲ្យពន្លឿនការចាក់ថ្នាំបង្ការមេរោគជូនកុមារអាយុពី៥ដល់ក្រោម១២ឆ្នាំ

Chia sẻ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រសួងសុខា ភិបាល បន្តធានាឱ្យបានគ្រប់ គ្រាន់ សមស្រប និងទាន់ពេលវេលា នូវការផ្គត់ផ្គង់ ចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមតម្រូវការរបស់មូលដ្ឋាន កុំបណ្តោលឲ្យមានការខ្វះខាតវ៉ាក់សាំង; ផ្តោត លើការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ និងមុខសញ្ញាដែល មានហានិភ័យខ្ពស់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ជាឲ្យពន្លឿនការចាក់ថ្នាំបង្ការមេរោគជូនកុមារអាយុពី៥ដល់ក្រោម១២ឆ្នាំ - ảnh 1ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់សិស្សបឋមសិក្សា។ (រូបថត៖ VOV ចរាចរណ៍)
នៅថ្ងៃទី ២៥ ខែកក្កដា លោកនាយករដ្ឋមន្ត្រីទើបតែបានផ្ញើសារទូរលេខទៅកាន់ គណៈកម្មាធិការប្រជាជននៃខេត្តក្រុងក្រោមឱវាទមជ្ឈិម; ក្រសួង ស្ថាប័នស្មើក្រសួង និងស្ថាប័នក្រោមឱវាទរដ្ឋាភិបាល អំពីការបង្កើនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រសួងសុខាភិបាល បន្តធានាឱ្យបានគ្រប់ គ្រាន់ សមស្រប និងទាន់ពេលវេលា នូវការផ្គត់ផ្គង់ ចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមតម្រូវការរបស់មូលដ្ឋាន កុំបណ្តោលឲ្យមានការខ្វះខាតវ៉ាក់សាំង; ផ្តោត លើការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ និងមុខសញ្ញាដែល មានហានិភ័យខ្ពស់។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យបំផុសយុទ្ធនាការចាក់វ៉ាក់ សាំង៖ ពន្លឿនការចាក់ថ្នាំបង្ការមេរោគដល់កុមារអាយុពី៥ដល់ក្រោម១២ឆ្នាំ ដើម្បីធានា ឲ្យសម្រេចរួចរាល់ក្នុងខែសីហា ឆ្នាំ២០២២; សម្រេចក្នុងពេលឆាប់បំផុតនូវការចាក់ដូស ទី៣ និងទី៤ សម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយពន្លឿនការ ចាក់ដូសទី៣ សម្រាប់មនុស្សដែលមានអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ តាមការ ណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រតិកម្មទៅវិញ