នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅមហាសន្និបាត (រូបថត៖ TTXVN) |
នាថ្ងៃទី ៣១ ខែធ្នូ អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាតជាតិលើកទី ៧ នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) អាណត្តិ ២០២១-២០២៦ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតរបស់ VCCI គឺធ្វើបានល្អក្នុងការប្រមូលផ្តុំ ផ្សាភ្ជាប់ លើកកំពស់កម្លាំងពលំនិងសាមគ្គីភាពរបស់សហគមន៍ធុរកិច្ចវៀតណាម ដើម្បីរួមចំណែកដោះស្រាយបញ្ហាធំៗ និងបញ្ហាដែលកំពុងត្រូវបានលើកឡើងសម្រាប់ប្រទេសជាតិដើម្បី ផលប្រយោជន៍ជាតិ ជនជាតិនិងធានាសិទ្ធ ផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនីមួយៗ។ នាពេលខាងមុខ VCCI និងសហគមន៍ធុរកិច្ចត្រូវចូលរួមយ៉ាងសកម្ម រួមជាមួយប្រទេសជាតិទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ អនុវត្តន៍ការងារបង្ការនិងគ្រប់គ្រងជំងឺបានល្អ សម្របខ្លួនប្រកបដោយសុវត្ថិភាពនិងមានភាពបត់បែន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា៖ “បន្តកសាងនិងពង្រឹង VCCI ឲ្យក្លាយជាអង្គការជាតិដែលប្រមូលផ្តុំនិងតំណាងឲ្យសហគមន៍ធុរកិច្ច សហគ្រិន និយោជក និងសមាគមធុរកិច្ចនៅ វៀតណាម។ VCCI មិនត្រឹមតែតំណាងឲ្យសហគមន៍ធុរកិច្ចវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគ្រាសសមាជិកជិត ២សែននាក់ទៀតផង។ ជាមួយគ្នានោះ ត្រូវកសាងមុខតំណែងនិងបង្កើតកេរ្តិ៍ឈ្មោះសក្តិសមជាអង្គការជាតិ ដែលប្រមូលផ្តុំ និងតំណាងឲ្យសហគមន៍ធុរកិច្ចវៀតណាមទាំងមូល”។
លោកនាយករដ្ឋមន្រ្តីបានអនុម័តជាមូលដ្ឋានលើការងារសំខាន់ៗចំនួន ៦ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាត VCCI បានដាក់ចេញ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដោយភាពក្លាហាន ភាពវៃឆ្លាត ជំនះការលំបាក ស្នេហាជាតិ សាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ស្ថាប័ន VCCI និងសហគមន៍ធុរកិច្ចនិងសហគ្រិនវៀតណាមនឹងសម្របខ្លួន ខិតខំបោះជំហានទៅមុខ ឈានដល់ការរួមចំណែកដ៏សំខាន់ជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព៕