នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោកសាស្ត្រាចារ្យ Thomas J.Vallely អតីតនាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក)។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកសាស្ត្រាចារ្យ Thomas J.Vallely អតីតនាយកកម្មវិធីវៀតណាមនៅសាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) និងគណៈប្រតិភូអ្នកជំនាញមកពីសាកលវិទ្យាល័យ Fullbright វៀតណាម។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកសាស្ត្រាចារ្យ Thomas J.Vallely និងអ្នកជំនាញនានាបន្តជួយវៀតណាមក្នុងការពិគ្រោះយោបល់គោលនយោបាយ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកបទពិសោធន៍អភិបាលកិច្ចឆ្លាតវៃ។
រីឯខ្លួនវិញ លោកសាស្ត្រាចារ្យ Thomas J.Vallely និងអ្នកជំនាញនៃសាកលវិទ្យាល័យ Fullbright បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងការគ្រប់គ្រងប្រកបដោយភាពបត់បែន និងប្រសិទ្ធភាពរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងរយៈពេលកម្លងមក។ លោកសាស្ត្រាចារ្យបានសម្តែងការចាប់អារម្មណ៍ ចំពោះទស្សនវិស័យអភិវឌ្ឍន៍សំខាន់ៗរបស់វៀតណាម ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រព័ន្ធកុំព្យូទ័រពពក។ ទន្ទឹមនឹងនោះ លោកបានអះអាងថា នឹងបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាមផងដែរ៕