លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបក្រុមសេដ្ឋកិច្ចជប៉ុនធំៗ (រូបថត៖ VOV) |
ក្នុងជំនួបទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនឱសថ Shionogi លោកនាយករដ្ឋមន្ត្រីបានឯកភាពជាមួយសំណើគាំទ្រវៀតណាមក្នុងការធ្វើតេស្តផលិតវ៉ាក់សាំងនិងថ្នាំ ព្យាបាលជំងឺកូវីដ ១៩ របស់សម្ព័ន្ធក្រុមហ៊ុន រួមចំណែកជួយវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។
ក្នុងជំនួបទទួលជួបជាមួយលោក Higashihara Toshiaki ប្រធានសម្ព័ន្ធក្រុមហ៊ុន Hitachi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពជាគោលការណ៍ជាមួយនឹងសំណើរបស់ក្រុមហ៊ុនស្តីពីការបើកទូលាយការវិនិយោគលើគម្រោងអំពីបរិស្ថាន សុខាភិបាលនិងការកាត់បន្ថយការខូច ខាតដោយគ្រោះមហន្តរាយ វិស័យផ្លូវដែក ព្រមទាំងលើកឡើងថា វិស័យដែល Hitachi ចាប់អារម្មណ៍ រដ្ឋាភិបាលវៀតណាមក៏ត្រូវការការអភិវឌ្ឍន៍ផងដែរ។
នាថ្ងៃដដែល នៅឯកិច្ចសន្ទនាជាមួយវិនិយោគិនជប៉ុន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទិសដៅនាពេលខាងមុខរបស់វៀតណាមគឺផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បៃតង ស្របតាមធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីក៏បានឆ្លើយសំណួរជាច្រើនដែលអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ ដូចជាគោលនយោបាយដីធ្លីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនផ្លូវដែក ទិសដៅអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មថាមពល និងទីក្រុងឆ្លាតវៃជាដើម៕