លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទួរគីលោក Omer Bolat

Chia sẻ

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋទួរគី នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីអង់ការ៉ា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Omer Bolat រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទួរគី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទួរគីលោក Omer Bolat - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទួរគីលោក Omer Bolat។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ក្រសួង ពាណិជ្ជកម្មទួរគីបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ ដើម្បីជំរុញវិធានការជាក់លាក់មួយចំនួន ដើម្បីចាប់ផ្តើមការចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) វៀតណាម - ទួរគីនៅពេលវេលាសមស្រប។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ទួរគី លើកទី៨ នៅទីក្រុងអង់ការ៉ា នាពេលឆាប់ៗក្នុងឆ្នាំក្រោយ  ព្រមទាំង បង្កើនការរៀបចំសកម្មភាពពន្លឿនពាណិជ្ជកម្ម និងវិនិយោគរវាងអង្គភាពអាជីវកម្ម និងមូលដ្ឋានរវាងប្រទេសទាំងពីរ បើកចំហទីផ្សារ បង្កើតលក្ខខណ្ឌសម្រាប់ ផលិតផល នាំចេញដោយមានប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ដើម្បីជ្រៀតចូលទីផ្សាររបស់ភាគី ម្ខាងទៀត និងលុបចោលវិធានការប្រឆាំងការលក់បង្ខូចថ្លៃលើទំនិញ និងសេវាកម្ម របស់ដៃគូ។
រដ្ឋមន្ត្រីពាណិជ្ជកម្មទួរគី លោក Omer Bolat បានអះអាងថា វៀតណាមជាដៃគូ សេដ្ឋកិច្ចអាទិភាពជួរមុខរបស់ទួរគីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; ជម្រាបថា បន្ទាប់ពី គម្រោងវិនិយោគប្រកបដោយជោគជ័យដំបូង សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសទួរគី កាន់តែច្រើនឡើងៗយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម ជាពិសេសលើវិស័យជា ប្រៀបខ្លាំងរបស់ប្រទេសទួរគី ដូចជាវិស័យសំណង់ ផលិតកម្មឧស្សាហកម្ម ទំនិញ ប្រើប្រាស់... ព្រមទាំងបានជម្រាបពីផែនការរៀបចំគណៈប្រតិភូធុរកិច្ចទួរគីទៅបំពេញ ទស្សនកិច្ចនៅវៀតណាមនៅឆ្នាំក្រោយផងដែរ៕

ប្រតិកម្មទៅវិញ