លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនផលិតឈីប semiconductor របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី២០ មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Karthik Rammohan អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Lam Research (អាមេរិក) និងតំណាងក្រុមហ៊ុន Seojin (កូរ៉េខាងត្បូង) ដែលជាក្រុមហ៊ុនវិនិយោគផលិតឈីប semiconductor ចំនួន២នៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនផលិតឈីប semiconductor របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Karthik Rammohan អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Lam Research។ (រូបថត៖ VNA)

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាវិស័យសហប្រតិបត្តិការដ៏សំខាន់។ វៀតណាមមានបំណងចង់ទាក់ទាញទុនវិនិយោគប្រកបដោយគុណភាពខ្ពស់ ជាពិសេសពីសហគ្រាសឈានមុខគេដូច Lam Research ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្ម semiconductor។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមស្វាគមន៍ និងលើកទឹកចិត្តវិនិយោគិនចូលរួមក្នុងវិស័យនេះជាមួយនឹងយន្តការ គោលនយោបាយ និងអនុគ្រោះជាក់លាក់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ក៏ដូចជាជំរុញខ្លាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ស៊ីសង្វាក់គ្នាផងដែរ។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា វៀតណាមកំពុងបណ្តុះបណ្តាល និងអភិវឌ្ឍន៍វិស្វករចំនួនពី ៥ ដល់ ១០ម៉ឺននាក់សម្រាប់ឧស្សាហកម្ម semiconductor រហូតដល់ឆ្នាំ ២០៣០ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានឹងតម្រូវការធនធានមនុស្សសម្រាប់សហគ្រាសនានា។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុនទាំងពីរ ក្រៅពីការវិនិយោគ និងផលិតកម្ម គួរតែផ្តោតទៅលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្ទេរបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី semiconductor នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ