ទទួលជួបលោក Axel Van Trotsenburg អគ្គនាយកប្រតិបត្តិនៃធនាគារពិភពលោក (WB) លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងភាគី ទាំងពីរគួរតែផ្តោតលើវិស័យបម្លែងថាមពល និងការផ្លាស់ប្តូរឌីជីថល; គម្រោងហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូនធំៗ ដូចជាផ្លូវល្បឿនលឿន និងផ្លូវឆ្នេរសមុទ្រ; គម្រោងទប់ទល់ នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long និងតំបន់ភាគកណ្តាល; ការ កាត់បន្ថយភាពក្រីក្រ; លើកកំពស់សមត្ថភាពសុខាភិបាល ជាដើម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Marc Allen នាយកយុទ្ធសាស្ត្រនិងជាអនុប្រធានជាន់ខ្ពស់ និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Boeing។ (រូបថត៖ VOV) |
ទទួលជួបលោក Marc Allen នាយកយុទ្ធសាស្ត្រនិងជាអនុប្រធានជាន់ខ្ពស់ និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Boeing លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះ ជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុន Boeing ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការរវាង សម្ព័ន្ធក្រុមហ៊ុន Boeing និងដៃគូនៅវៀត
ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ Boeing បើកគ្រឹះស្ថានធានា រ៉ាប់រង ជួសជុល ហើយអនុវត្តន៍ការងារមួយចំនួនផ្សេង ទៀតនៅវៀតណាម; ហើយមានគោលនយោបាយជួយឧបត្ថម្ភក្រុមហ៊ុនអាកាសចរណ៍ វៀតណាមជំនះពុះពារលើការលំបាកតាមស្មារតីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយូរ អង្វែង។
ទទួលជួបថ្នាក់ដឹកនាំ Asia Group និងសម្ព័ន្ធក្រុមហ៊ុន Blackstone, GenX, AES លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិនិយោគិនផ្តោតលើការស្រាវជ្រាវ និងវិនិយោគលើ ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលទឹករលក ដែលជាប្រភពថាមពល ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍន៍នៅវៀតណាម៕