លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដាក់ឲ្យដំណើរការកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់កុមារ”

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីបំផុសដាក់ឲ្យដំណើរការកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់កុមារ”។ ពិធីនេះត្រូវបានធ្វើឡើងតាមអ៊ិនធឺរណែតរចេញផ្សាយពីទីស្នាក់ការរដ្ឋាភិបាល តភ្ជាប់បណ្តាញនៃខេត្ត - ក្រុងចំនួន ៦៣ ទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដាក់ឲ្យដំណើរការកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់កុមារ” - ảnh 1ទិដ្ឋភាពនៃពិធីបំផុសឲ្យដំណើរការកម្មវិធី "រលកនិងកុំព្យូទ័រសម្រាប់កុមារ" (រូបថត៖ VOV)

កម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់កុមារ” មានគោលបំណងធានាឱ្យបាននូវគ្រប់ដណ្តប រលក អ៊ិនធឺរ ណែតលើទូរស័ព្ទចល័តតាមទីតាំងចំនួន ២៨៣ កន្លែងដែលគ្មានការភ្ជាប់អ៊ីនធឺរណែត លើទូរស័ព្ទចល័ត នៅតាមតំបន់ដែលកំពុងអនុវត្តការរក្សាគម្លាតសង្គម តាមសារាចរណែនាំលេខ ១៦ និងការអនុវត្តការសិក្សាតាមអ៊ីនធឺណែត ព្រមទាំងគ្របដណ្តប់លើទីតាំងទាំងអស់ ១.៩១០ ដោយគ្មានការភ្ជាប់អ៊ីនធឺរណែតលើទូរស័ព្ទនៅទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដាក់ឲ្យដំណើរការកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់កុមារ” - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh  (រូបថត៖ VOV)

ថ្លែងនៅក្នុងពិធី នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់មួយរបស់រដ្ឋាភិបាលនាពេលនេះគឺធ្វើឱ្យជីវភាពវិលត្រឡប់មករកគន្លងថ្មីយ៉ាងឆាប់ៗនេះតាមផែនការនៃការសម្របខ្លួនប្រកបដោយសុវត្ថិភាពជាមួយជំងឺ រួមទាំង ការបើកសាលារៀនប្រកប ដោយសុវត្ថិភាពផងដែរ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “បក្សនិងរដ្ឋយល់ច្បាស់និងសូមចែករំលែកជាមួយគ្រួសារនិងកុមារដែលជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងការរៀនសូត្រក្នុងស្ថានភាពឆ្លងរាលដាលជំងឺរាតត្បាត។ នៅក្នុងពេលបច្ចុប្បន្ននេះ នៅតាមតំបន់ជាច្រើន ការអនុវត្តការរក្សាគម្លាតសង្គមនិងការរឹតបន្តឹងរក្សាគម្លាតសង្គមអូសបន្លាយរយៈពេលវែង ដូច្នេះជីវភាពរស់នៅនិងអារម្មណ៍របស់ប្រជាជនត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ យ៉ាងណា មិញ រដ្ឋាភិបាលកំពុងបង្កើតដំណោះស្រាយរយៈពេលចំពោះមុខនិងរយៈពេលវែងដើម្បីសម្របខ្លួន ដោយសុវត្ថិភាពទៅនឹងជំងឺរាតត្បាតនិងសម្រេចបានគោលដៅ បើកសាលារៀនប្រកបដោយសុវត្ថិភាព”។

នៅក្នុងពិធី ក្រសួង ស្ថាប័ន ដូចជា៖ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ; ក្រសួងអប់រំនិងបណ្តុះបណ្តាល; ធនាគារ; គណៈកម្មាធិការគ្រប់គ្រងដើមទុនរដ្ឋនៅតាមសហគ្រាស; ខេត្ត ក្រុង អង្គភាពអាជីវកម្ម អង្គការអន្តរជាតិ បានឧបត្ថម្ភកុំព្យូទ័រជាង ១ លានគ្រឿងដើម្បីឆ្លើយតបទៅនឹងកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់កុមារ”៕

ប្រតិកម្មទៅវិញ