លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយស្តីពីជនពិការ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយដល់សិស្សានុសិស្សនៃ មជ្ឈមណ្ឌលគាំទ្រ អភិវឌ្ឍន៍ អប់រំការធ្វើសមាហរណកម្មសហគមន៍ នៃសាលាជាន់ខ្ពស់ គរុកោសល្យមជ្ឈិម និងវិទ្យាល័យឯកជន Hermann Gmeiner ហាណូយ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយស្តីពីជនពិការ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះសួរសុខទុក្ខសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងនៅវិទ្យាល័យឯកជន Herman Gmeiner។ (រូបថត៖ Duong Giang/VNA)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានយកចិត្តទុកដាក់ពិសេសដល់ការការពារ និងថែទាំកុមារ បង្កើតគ្រប់លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់កុមារអភិវឌ្ឍន៍លើគ្រប់ជ្រុង ជ្រោយ មានបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងភាពស្អាតស្អំ ដោយ ចាត់ទុកនេះជាបញ្ហាដោយមានលក្ខណៈបន្ទាន់ផង និងលក្ខណៈយុទ្ធសាស្ត្រ យូរ អង្វែងផង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ការងារអំពីកុមារនិយាយរួម និងការអប់រំកុមារពិការនិយាយដោយឡែក ទាមទារឱ្យ មានការប្តេជ្ញាចិត្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងៗ នៃប្រព័ន្ធ នយោបាយនិងសង្គមទាំងមូល ក្នុងនោះវិស័យអប់រំដើរតួនាទីគន្លឹះ។ លោកនាយករដ្ឋ មន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការ គោលនយោបាយស្តីពីការអប់រំ ការការពារ និងការថែទាំកុមារនិយាយរួម និងការអប់រំ កុមារពិការនិយាយដោយឡែក; មិនរើសអើង ហើយគោរពសិទ្ធិសមភាពរបស់កុមារ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យជំរុញខ្លាំងនូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ គោលនយោបាយស្តីពីជនពិការ ក្នុងនោះមាន កុមារពិការ និងសិស្សពិការផងដែរ។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវ ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ទាក់ទាញធនធានសង្គមឱ្យមកបណ្តាក់ទុនលើ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពិសេសក្នុងការបង្រៀន និងការរៀនសូត្រ ដូចជា អក្សរស្ទាប ឧបករណ៍ជំនួយសិស្សពិការភ្នែក ពិការត្រចៀក ជនអូទីស្សឹម ហើយបន្ត យកចិត្តទុកដាក់អនុវត្តន៍ ឱ្យបានពេញលេញនូវគោលនយោបាយអំពីសិស្សានុសិស្ស ដែលមានកាលៈទេសៈពិសេស។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់អាហារូប ករណ៍ចំនួន ២១០ ចំណែកជូនដល់សិស្សានុសិស្ស៕

ប្រតិកម្មទៅវិញ