លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅវេទិកាសហប្រតិបត្តិការអប់រំឧត្តមសិក្សាវៀតណាម-អូស្ត្រាលី។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងវេទិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអប់រំ វៀតណាម - អូស្ត្រាលី ជានិច្ចកាលជាចំណុចភ្លឺ ក្រោយរយៈ ពេលជាងកន្លះសតវត្សនៃការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ ទាក់ទិននឹងទិសដៅសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបន្តជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាលឲ្យកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងទូលំទូលាយ។ រដ្ឋា ភិបាលវៀតណាមសន្យាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវរបស់ គ្រឹះស្ថានអប់រំបរទេស និងវិនិយោគិនបរទេស ដោយធានាគោលការណ៍ “ឈ្នះ-ឈ្នះ” សម្រាប់គ្រប់ភាគី។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរបន្តកែលម្អស្ថាប័ន យន្តការ និងគោលនយោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ បរទេសយ៉ាងខ្លាំងក្លាលើវិស័យអប់រំ និងបណ្តុះបណ្តាល ដោយមានគោលដៅបង្កើត លក្ខខណ្ឌអំណោយផលជាអតិបរមាសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែងនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីវេទិកាសហប្រតិបត្តិការអប់រំឧត្តមសិក្សា វៀតណាម-អូស្ត្រាលី នាថ្ងៃនេះ ដំណាក់កាលថ្មីមួយនឹងចាប់ផ្តើមសម្រាប់កិច្ចសហ ប្រតិបត្តិការអប់រំ និងការបណ្តុះបណ្តាលរបស់ភាគីទាំងពីរ ដើម្បីបន្តអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព និងយូរអង្វែង បន្តជាចំណុចភ្លឺនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយដែលទើបបានបង្កើតឡើងរវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ យើងនឹងបានឃើញគម្រោងលំដាប់តំបន់ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សាវៀតណាម-អូស្ត្រាលី សក្តិសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងប្រពៃណីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ វៀតណាមមានបំណងចង់ បន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភពីរដ្ឋាភិបាល ក្រសួងអប់រំ ដៃគូ គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល និងសាកលវិទ្យាល័យជាតិអូស្ត្រាលីក្នុងដំណើរការ សមាហរណកម្ម និងអភិវឌ្ឍន៍របស់វៀតណាម”។
នៅក្នុងវេទិកានេះ ក្រោមសក្ខីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកបណ្ដានាំក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ សាកលវិទ្យាល័យវៀតណាម និងអូស្ត្រាលីបានប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៨ លើវិស័យផ្លាស់ប្តូរ ការសិក្សា កម្មវិធីបង្រៀន និងស្រាវជ្រាវ; ការផ្លាស់ប្តូរនិស្សិតនិងគ្រូបង្រៀន; ការបណ្តុះ បណ្តាលក្នុងវិស័យទើបលេចចេញ និងសំខាន់ដូចជា បញ្ញាសិប្បនិម្មិត ទិន្នន័យធំ semiconductor វិទ្យាសាស្ត្រសុខភាព បរិស្ថាន បច្ចេកវិទ្យាឌីជីថល និងថាមពល បៃតង។ ល៕