លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយប្រធានរដ្ឋសភា និងអគ្គទេសាភិបាលនូវែលហ្សេឡង់

Chia sẻ

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ នារសៀលថ្ងៃទី ១១ មីនា នៅរដ្ឋធានី Wellington នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក Gerry Brownlee។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយប្រធានរដ្ឋសភា និងអគ្គទេសាភិបាលនូវែលហ្សេឡង់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាជាមួយប្រធានរដ្ឋសភានូវែលហ្សេឡង់ លោក Gerry Brownlee។ (រូបថត៖ Duong Giang/TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរជួយសម្រួលដល់ផ្លែឈើពិសេសជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក ដូចជា ចេក និងផ្លែផាសិនពី វៀតណាម និងផ្លែគីវី និងផ្លែឆឺរី ពីនូវែលហ្សេឡង់; បង្កើនការតភ្ជាប់ខាងនាវាចរណ៍ និងអាកាសចរណ៍; ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិង ប្រជាជន; ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបន្តលើកកំពស់តួនាទីរបស់ខ្លួន ក្នុងការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់។
ប្រធានសភានូវែលហ្សេឡង់ លោក Gerry Brownlee បានសន្យាជំរុញការផ្ដល់ ទិដ្ឋាការរយៈពេលវែងសម្រាប់ពលរដ្ឋវៀតណាម; ឯកភាពបង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការវប្បធម៌ រួមចំណែកពង្រឹងទំនាក់ទំនងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
នារសៀលថ្ងៃដដែល នៅរដ្ឋធានី Wellington ក្នុងជំនួបជាមួយលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh អគ្គទេសាភិបាលនូវែលហ្សេឡង់ លោកស្រី Cindy Kiro បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈកាន់តែសំខាន់របស់វៀតណាមនៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); អះអាងថា នូវែលហ្សេឡង់ ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូដ៏សែនសំខាន់នៅ អាស៊ីអាគ្នេយ៍។
ភាគីទាំងពីរបានឯកភាពជំរុញ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀត ណាម-នូវែលហ្សេឡង់លើគ្រប់វិស័យ ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយពិចារណាបើកដំណើរការឡើងវិញនូវជើងហោះហើរត្រង់ក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរក៏បានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ