លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងជនមានកិត្យានុភាព

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងជនមានកិត្យានុភាពក្នុងឱកាស “ទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម” ឆ្នាំ ២០២៤។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងជនមានកិត្យានុភាព - ảnh 1លោកនាយករដ្ឋមន្រ្តីថតរូបអនុស្សាវរីយ៍ជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងជនមានកិត្យានុភាព។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផល និងការរួមវិភាគទានសំខាន់ៗដែលព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងជនមានកិត្យានុភាពទូទាំងប្រទេសនិយាយរួម សម្រេចបានក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ស្រាវជ្រាវ បង្ហើយ និងអនុវត្តន៍គោលនយោបាយអនុគ្រោះប្រកបដោយប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តដល់ព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងជនមានកិត្យានុភាព អនុវត្តន៍គោលនយោបាយមហាសាមគ្គីជាតិទាំងមូលរបស់បក្ស និងរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងជនមានកិត្យានុភាពនឹងធ្វើជាគំរូល្អជានិច្ច សម្រាប់កូនចៅនិងសហគមន៍ ដោយពិតជាកត្តាវិជ្ជមានក្នុងការអភិរក្ស ពង្រីក និងអប់រំពីតម្លៃវប្បធម៌រូបី និងអរូបីនានារបស់ជនជាតិ។ ទន្ទឹមនឹងនោះ បន្តបំពេញឲ្យបានល្អនូវការងារ ចលនាបងប្អូនគ្រប់ជនជាតិ លើកកំពស់តម្លៃវប្បធម៌ ស្មារតីខ្លួនទីពឹងខ្លួន ក៏ដូចជាពង្រឹងកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ