លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្ត “ជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិដល់ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់”

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមយោធាបក្សបានបើកសន្និសីទដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយនីតិកាលទី ១៣ ស្តីពី “ជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិដល់ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់”។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្ត “ជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិដល់ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់” - ảnh 1សន្និសីទជ្រួតជ្រាបនិងអនុវត្តន៍សេចក្តីសម្រេចចិត្ត លេខ ០៨-NQ/TW 
 (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានលើកឡើងថា ដើម្បីរៀបចំការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យតំណាងដែលចូលរួមសន្និសីទត្រូវជ្រួតជ្រាបឲ្យបានពេញលេញ និងស៊ីជម្រៅអំពីគោលបំណង តម្រូវការ អត្ថន័យ សារៈសំខាន់ និងខ្លឹមសារនៃសេចក្តីសម្រេចចិត្ត; ក្តាប់យកទស្សនៈយ៉ាងម៉ឺងម៉ាត់   ភារកិច្ចនិងដំណោះស្រាយដែលត្រូវអនុវត្តន៍ ដោយហេតុនេះ បង្កើតឱ្យមានឯកភាពខ្ពស់អំពីឆន្ទៈ   និងការប្តេជ្ញាចិត្តរបស់បក្ស កងទ័ព និងប្រជាជនទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការមជ្ឈិមយោធាបក្ស សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ដើម្បីបន្តផ្សព្វផ្សាយ ជ្រួតជ្រាបរាល់ទស្សនៈ មតិណែនាំ គោលបំណង និងភារកិច្ច និងដំណោះស្រាយដែលចែងក្នុងសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ទៅដល់ បក្ខជន កម្មាភិបាល និងយុទ្ធជន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្ត “ជំរុញការអភិវឌ្ឍឧស្សាហកម្មការពារជាតិដល់ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់” - ảnh 2សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh; សមាជិកការិយាល័យនយោបាយ លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន Vo Van Thuong បានអញ្ជើញចូលរួម និងដឹកនាំសន្និសីទ (រូបថត៖ VOV)

នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Phan Van Giang បានស្នើថា បន្ទាប់ពីសន្និសីទភ្លាម គណៈកម្មាធិការបក្ស និងអង្គការគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំការរៀនសូត្រ ធ្វើជាម្ចាស់នៃសេចក្តីសម្រេចចិត្ត និងសម្របសម្រួលដើម្បីបញ្ជាក់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ០៨  សុក្រិតរបៀបរបប និងច្រករបៀងច្បាប់ដោយសមកាលកម្ម បង្រួបបង្រួមដើម្បីឱ្យការអនុវត្តសេចក្តីសម្រេចចិត្តក្នុងស្ថានភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបតាមគោលដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ