លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G៧បើកទូលាយ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែឧសភា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាកចេញពីទីក្រុងហាណូយអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G៧ បើកទូលាយ និងបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G៧បើកទូលាយ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ baochinhphu.vn)

កិច្ចប្រជុំកំពូល G៧ លើកទី ៤៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដែលក្នុងនោះ កិច្ចប្រជុំកំពូល G៧ បើកទូលាយបានប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ថ្ងៃទី  ២១ ខែឧសភា។ ក្នុងឋានៈជាប្រធាន G៧ ឆ្នាំ ២០២៣ ជប៉ុនបានអញ្ជើញវៀតណាមឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G៧ បើកទូលាយ  ហើយនេះគឺជាលើកទី ៣ ដែលវៀតណាមបានចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយ ដែលបង្ហាញពីសារៈសំខាន់របស់ជប៉ុននិយាយដោយឡែកនិងក្រុម G៧ និយាយរួមចំពោះឋានៈ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់។ ជាពិសេសក្នុងបរិបទ ឆ្នាំ  ២០២៣ គឺជាឆ្នាំដែលវៀតណាម-ជប៉ុន បង្កើតទំនាក់ទំនងការទូត ហើយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសជប៉ុន បានរួមចំណែកក្នុងការពង្រឹងថែមទៀតនូវទំនុកទុកចិត្ត និងជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើន៕

ប្រតិកម្មទៅវិញ