លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខេត្ត Thai Binh ត្រូវបោះជំហានទៅមុខដោយប្រភពធនធានផ្ទៃក្នុងនិងយកចិត្តទុកដាក់ចំពោះកម្លាំងខាងក្រៅ

Chia sẻ

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Thai Binh នារសៀលថ្ងៃទី ៨ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Thai Binh។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខេត្ត Thai Binh ត្រូវបោះជំហានទៅមុខដោយប្រភពធនធានផ្ទៃក្នុងនិងយកចិត្តទុកដាក់ចំពោះកម្លាំងខាងក្រៅ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Thai Binh (រូបថត៖ congthuong.vn)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលគណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនខេត្ត Thai Binh សម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា នាពេលខាងមុខ ខេត្ត Thai Binh នឹងមានការវិវឌ្ឍន៍ ទូលំទូលាយនិងនិរន្តរភាពជាង; ខិតខំបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ឱ្យកាន់តែខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានស្នើថា Thai Binh ត្រូវតែសកម្មនិងម្ចាស់ការជាង  “ឆ្ពោះទៅមុខដោយកម្លាំងផ្ទៃក្នុង នោះគឺជាធនធានមនុស្ស ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ; ផ្តោតលើកម្លាំងខាងក្រៅ”; ក្នុងនោះ “កម្លាំងផ្ទៃក្នុងនៅតែជាយុទ្ធសាស្ត្រ ការសម្រេចចិត្ត និងរយៈពេលវែង; កម្លាំងខាងក្រៅគឺអចិន្ត្រៃយ៍”។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យកសិកម្មនៅតែជាសសរស្តម្ភសំខាន់របស់ខេត្ត ព្រោះនេះជាកម្លាំងពលំរបស់ខេត្ត ហេតុដូច្នេះ ត្រូវតែជំរុញកម្លាំងនេះ ដែលក្នុងនោះខេត្តត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម កសាងម៉ាកយីហោអង្ករសម្រាប់ខេត្ត Thai Binh។ ទន្ទឹមនឹងនោះ ការវិនិយោគលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនផលិតភាពការងារ ពង្រីកទីផ្សារ រៀបចំផែនការតំបន់វត្ថុធាតុដើម ខិតខំដើម្បីវិស័យកសិកម្មត្រូវមានខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងប្រទេស និងចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើថា ខេត្ត Thai Binh ត្រូវផ្តោតលើការងាររៀបចំផែនការ ត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្រ ផ្តោតការយកចិត្តទុកដាក់ លើកកំពស់ប្រៀបខ្លាំង ដើម្បីបង្កើតធនធាន ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ទន្ទឹមនឹងនោះ ខេត្តត្រូវពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈនិងឯកជន; ធ្វើអោយប្រសើរឡើងនូវសន្ទស្សន៍ប្រកួតប្រជែង; ត្រូវតែកែទម្រង់ខ្លួនឯង; ត្រូវតែកែទម្រង់យ៉ាងពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម៕

ប្រតិកម្មទៅវិញ