Thanh Thuy គឺជាបវរកញ្ញាវៀតណាម បវរកញ្ញាថ្នាក់ជាតិ ដែលបានឈ្នះមកុដ Miss International ២០២៤ (រូបថត៖ BTC/Missosology) |
កញ្ញា Huynh Thi Thanh Thuy គឺជានារីស្អាតវៀតណាមដំបូងគេដែលបានឈ្នះការប្រឡងបវរកញ្ញាអន្តរជាតិ ហើយក៏ជាបវរកញ្ញាវៀតណាមដំបូងគេដែលបានចូលរួមក្នុងការប្រឡងនេះ។
បវរកញ្ញាអន្តរជាតិថ្មី Thanh Thuy អាយុ ២២ ឆ្នាំមកពីទីក្រុង Da Nang។ ក្នុងរយៈពេលជាងពីរសប្តាហ៍ចូលរួមការប្រកួតនៅប្រទេសជប៉ុន កញ្ញា Thanh Thuy បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ទស្សនិក ជនទាំងជាតិនិងអន្តរជាតិ ដោយសាររូបរាងនិងសម្រស់ស្រស់ស្អាតនិងចរិយាសម្បត្តិសមសួន។ នៅវគ្គប្រឡងមានលក្ខណៈសម្រេច កញ្ញា Thanh Thuy បានទទួលសំណួរទាក់ទងនឹងការអប់រំ៖ “តើការអភិវឌ្ឍសកលបានបង្កើតឡើងឥទ្ធិពលយ៉ាងដូចម្ត៉េចដល់ប្រព័ន្ធអប់រំនៅក្នុងជំនាន់របស់អ្នក?”៖
“ខ្ញុំគិតថា តួនាទីនៃការអភិវឌ្ឍសកលក្នុងវិស័យអប់រំត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងអំឡុងពេលដែលយើងប្រឈមមុខនឹងជំងឺកូវីដ ១៩។ ក្នុងអំឡុងពេលនោះ យើងត្រូវអនុវត្តន៍វិធានការចត្តាឡីស័ក និងសិក្សាតាមអ៊ីនធឺណិតនៅផ្ទះ។ ការអភិវឌ្ឍជាសកលជួយយើងអនុវត្តបច្ចេកវិទ្យាក្នុងការអប់រំ។ ខ្ញុំសង្ឃឹមថា និស្សិតដូចយើងនឹងមានឱកាសកាន់តែច្រើនក្នុងការស្វែងយល់និងសិក្សាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ឆ្ពោះទៅរកមាត្រាទី ៤ ចែងក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG) ដែលជាការអប់រំប្រកបដោយគុណភាព”។
Huynh Thi Thanh Thuy មានចម្លើយដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការប្រកួត (រូបថតអេក្រង់) |
ជាមួយនឹងចម្លើយដ៏គួរឲ្យចាប់អារម្មណ៍ និងសមត្ថភាពសម្តែងល្អក្នុងការប្រកួតលើកមុន នារីស្អាត Huynh Thi Thanh Thuy បានឈ្នះការប្រកួតបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ (Miss International)។ ក្នុងពិធីឡើងគ្រងមកុដ បវរកញ្ញា Huynh Thi Thanh Thuy បានចែករំលែកថា៖
“សូមអរគុណច្រើន។ ខ្ញុំជាបវរកញ្ញាវៀតណាមដំបូងគេដែលចូលរួមការប្រកួតបវរកញ្ញាអន្តរជាតិ ហើយឥឡូវ ខ្ញុំជាបវរកញ្ញាអន្តរជាតិដំបូងគេមកពីប្រទេសវៀតណាម។ ជាចុងក្រោយ ខ្ញុំអាចបញ្ជាក់បានថា ខ្ញុំពិតជាសក្តិសមសម្រាប់ការស្រឡាញ់ និងការគាំទ្ររបស់ទស្សនិកជន អ្នកគាំទ្រវៀតណាម និងពិភពលោកទាំងមូល។ សូមអរគុណអ្នកទាំងអស់គ្នា”!
មុននឹងគ្រងមកុដ កញ្ញា Huynh Thi Thanh Thuy បានឈ្នះពានរង្វាន់បវរកញ្ញាវៀតណាមឆ្នាំ ២០២២ និងទទួលបានតំណែងដូចជា៖ បវរកញ្ញានៃសាកលវិទ្យាល័យភាសាបរទេស (សាកលវិទ្យាល័យ Da Nang) ចំណាត់ថ្នាក់លេខ ១ នៃការប្រកួតសុភាពនិស្សិតនៅទីក្រុង Da Nang ឆ្នាំ ២០២១។ Thanh Thuy កំពុងសិក្សានៅសាកលវិទ្យាល័យភាសាបរទេស (ក្រោមសាកលវិទ្យាល័យ Da Nang) និងសាកលវិទ្យាល័យហ្គ្រីនវិចនៃប្រទេសវៀតណាម។ នាងមានជំនាញទំនាក់ទំនងជាមូលដ្ឋានជាភាសាអង់គ្លេស និងកូរ៉េខាងត្បូង។
កាលពីយប់មិញផងដែរ គណៈកម្មាធិការរៀបចំបានប្រកាសអំពីមុខតំណែងជើងឯករងដែលជាតំណាងប្រទេសដូចជា៖ បូលីវី (បវរកញ្ញារងលេខ១) អេស្ប៉ាញ (បវរកញ្ញារងលេខ ២) វេណេហ្ស៊ុយអេឡា (បវរកញ្ញារងលេខ ៣) ឥណ្ឌូនេស៊ី (បវរកញ្ញារងលេខ ៤)។
យោងតាម Missosology បវរកញ្ញាអន្តរជាតិ គឺជាកម្មវិធីប្រកួតសម្រស់ដ៏សំខាន់មួយ ក្នុងចំណោមការប្រកួតសម្រស់ទាំងបីនៅលើពិភពលោក ក្រៅពីបវរកញ្ញាពិភពលោក និងបវរកញ្ញាចក្រវាល។ ទីលានលេងនេះត្រូវបានរៀបចំឡើងដំបូងក្នុងឆ្នាំ ១៩៦០ ហើយធ្វើឡើងជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន៕