ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) បានទទួលជួបជាមួយគណៈប្រតិភូសម្ព័ន្ធ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមកូរ៉េខាងត្បូង (KBIZ) ដឹកនាំដោយលោកប្រធាន Kim Ki Mun (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue បានទទួលជួបជាមួយគណៈប្រតិភូសម្ព័ន្ធ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមកូរ៉េខាងត្បូង (KBIZ) ដឹកនាំដោយលោក ប្រធាន Kim Ki Mun ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ថ្លែងនៅទីនេះ ប្រធាន KBIZ លោក Kim Ki Mun បានជម្រាបថា ដោយឈរ លើមូលដ្ឋាននៃគោលនយោបាយឆ្ពោះទៅទិសខាងត្បូង រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងដំណើរការសាងសង់តំបន់ឧស្សាហកម្មកូរ៉េខាងត្បូងនៅប្រទេសផ្សេងៗ។ ក្រៅពីមីយ៉ាន់ម៉ា វៀតណាមក៏ជាទីកន្លែងដែលសហគ្រាសកូរ៉េខាងត្បូងមាន បំណងចង់បោះទុនផងដែរ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បាន អះអាងថា វៀត ណាមលើកទឹកចិត្ត KBIZ បោះទុនសាងសង់តំបន់ឧស្សាហកម្ម ឯកទេសសម្រាប់សហគ្រាសកូរ៉េខាងត្បូង ហើយថែមទាំងសម្រាប់សហគ្រាស ខ្នាតតូចនិងមធ្យមវៀតណាមទៀតផង។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយ KBIZ ជួបពិភាក្សាការងារជាមួយក្រសួងផែនការនិងវិនិយោគ ក៏ដូចជាខេត្តក្រុង ដែល KBIZ យកចិត្តទុកដាក់ដើម្បីជ្រើសរើសទីតាំង របៀបធ្វើ ព្រមទាំងសហការ ជាមួយវៀតណាមដើម្បីជួយឧបត្ថម្ភលើកកំពស់បំណិននិងជំនាញវិជ្ជាជីវៈសម្រាប់ពលករវៀតណាមផងដែរ៕