|
ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) បានជួយជ្រោមជ្រែងជាទឹកប្រាក់ប្រមាណមួយពាន់លានដុង សំរាប់បណ្ដាកម្មាភិបាល យុទ្ធជនប៉ូលីសសមុទ្រវៀតណាម(VOV) |
(VOV)_នាថ្ងៃទី ១៣ ឧសភា ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម
(Vinamilk) បានជួយជ្រោមជ្រែងជាទឹកប្រាក់ប្រមាណមួយពាន់លានដុង សំរាប់ បណ្ដាកម្មាភិបាល យុទ្ធជនប៉ូលីសសមុទ្រវៀតណាម។ លោក Nguyen Thanh Tu ប្រធានសហជិពក្រុមហ៊ុន Vinamilk បានអោយដឹងថា៖ នេះគឺជាចំនួនទឹកប្រាក់
ដោយ កម្មាភិបាល បុគ្គលិកក្រុមហ៊ុនបានស្ម័គ្រចិត្តរួមវិភាគទាន ដើម្បីសម្ដែង
មនោ សញ្ចេតនាជាក់ស្ដែង ទាន់ពេលវេលា រួមចំណែកលើកទឹកចិត្តកម្មាភិបាល យុទ្ធជនប៉ូលីសសមុទ្រវៀតណាម បន្តការពាររឹងមាំអធិបតេយ្យភាពសមុទ្រ កោះ តំបន់ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។
នាថ្ងៃទី ១២ ឧសភា ក្រុមការងារនៃមជ្ឈឹមសមាគមកាកបាតក្រហមវៀត ណាមដឹកនាំដោយលោក Dang Minh Chau អគ្គលេខាធិកាមជ្ឈឹមសមាគម បាន រួមសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម ទៅសាកសួរសុខទុក្ខ
និងជូនអំណោយដល់បណ្ដាកម្មាភិបាល យុទ្ធជននិងប្រជាជនដែលកំពុងបំពេញ
ភារកិច្ចនៅប្រជុំកោះ Truong Sa និងប្រព័ន្ធស្ថានីយលើសមុទ្រ DK1 ផងដែរ៕