ទីក្រុងហូជីមិញប្រគល់អំណោយជូនជនបរទេសដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩។
(រូបថត៖ VNA) |
នារសៀលថ្ងៃទី១៩ សីហា គណៈកម្មការដឹកនាំការបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ទីក្រុង Thu Duc ចំណុះទីក្រុងហូជីមិញ បានរៀបចំកម្មវិធីប្រគល់អំណោយជូនជនបរ ទេសដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ ដែលកំពុងរស់នៅលើភូមិសាស្ត្រទីក្រុង ហូជីមិញ។ លោក Tran Huu Phuoc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមទីក្រុង Thu Duc បានលើកទឹកចិត្ត ចែករំលែកជាមួយជនបរទេសអំពីការលំបាក ដែលពួកគេជួបប្រទះក្នុងអំឡុងពេលអនុវត្តន៍វិធានការបង្ការប្រឆាំងកូវីដ ១៩ នៅទីក្រុង Thu Duc។ លោកក៏បានសម្ដែងបំណងថា ជនបរទេសកំពុងរស់នៅលើភូមិសាស្ត្រ បន្តគាំទ្រចំពោះគោលជំហររបស់ទីក្រុងហូជីមិញ ហើយប្រតិបត្តិតាមបទបញ្ញត្តិរបស់ អាជ្ញាធរក្នុងការងារបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ផងដែរ។ ថ្នាក់ដឹកនាំទីក្រុង Thu Duc បានប្រគល់អំណោយក្នុងតម្លៃ២លានកន្លះ (រួមមានសាច់ប្រាក់និងទំនិញ ឧបករណ៍ ប្រើប្រាស់ចាំបាច់) ជូនជនបរទេសដែលកំពុងរស់នៅលើភូមិសាស្ត្រទីក្រុង Thu Duc៕