ពិធីប្រគល់រង្វាន់អំពីសារព័ត៌មានកិច្ចការបរទេស |
អញ្ជើញចូលរួមពិធីនេះមានវត្តមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Pham Binh Minh និងប្រធានគណៈកម្មាធិការ ឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong។ ក្រោយរយៈពេលមួយ នៃការបំផុសកម្មវិធីកន្លងមកគណៈកម្មការរៀបចំកម្មវិធីបានទទួលបាននូវវណ្ណកម្មចំនួន៩៧០ ជាភាសាបរទេសទាំង១៥ កើនឡើង៨,៦% បើប្រៀបនឹងឆ្នាំ២០១៦ ហើយគណៈកម្មការរៀបចំកម្មវិធីបានជ្រើសរើសបានវណ្ណកម្មចំនួន ៦៧ ដើម្បីជូនរង្វាន់បែងចែកជារង្វាន់ លេខ១ លេខ២ លេខ៣ និងរង្វាន់លើកទឹកចិត្តផងដែរ។ អញ្ជើញថ្លែងមតិក្នុង ពីធីនេះ លោក Pham Binh Minh បានបញ្ជាក់ច្បាស់ថា៖
“ តាំងពីឆ្នាំ២០១៤ដល់បច្ចុប្បន្ននេះ រង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការ បរទេសបានអះអាងអំពីតម្លៃនិងកិត្យានុភាពដ៏ធំហើយ។ ក្រោយរយៈពេល៣ឆ្នាំ កន្លងទៅចំនួនវណ្ណកម្មបានកើនឡើងទ្វេដង ចំនួនវណ្ណកម្មដែលចូលរួមឡើងដល់ ៩៧០ ចំនួនភាសាបរទេសបានកើនឡើង ១,៥ ដង ដោយភាសាបរទេសផ្សេងៗពីគ្នាឡើង ដល់ ១៥ ដោយមានគុណភាពដ៏ល្អប្រសើរផងដែរ។ ក្នុងរយៈពេលកន្លងទៅ សារព័ត៌មានកិច្ចការបរទេសនិយាយរួមនិងរង្វាន់នេះនិយាយដោយឡែកទទួលបាននូវលទ្ធផលដ៏ជោគជ័យក្នុងការផ្សព្វផ្សាយព័ត៌មាន និងឃោសនាអំពីគោលមាគ៌ា កិច្ចការបរទេសរបស់បក្សនិងរដ្ឋ ហើយក៏មានការក្តាប់ភ្ជាប់នូវសកម្មភាព និង ព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព រវាងវៀតណាមជាមួយដៃគូនានា ក៏ដូចជាផ្សព្វផ្សាយរូបភាពនិងសក្តានុភាពប្រទេស ទាក់ទាញប្រភពកម្លាំងពីខាងក្រៅដើម្បីបម្រើឲ្យការអភិវឌ្ឍប្រទេសជាតិហើយការពារឧត្តមផលប្រយោន៍ប្រទេស រក្សាខ្ជាប់នូវឯករាជ្យភាព អធិប្បតេយ្យភាព និងបុរណភាព ដែនដី ”។
គូរបញ្ជាក់ដែរថា ឆ្នាំ២០១៧ រង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសត្រូវ បានរៀបចំឡើងលើកទី៤ ក្នុងនោះវិទ្យុសម្លែងវៀតណាមទទួលបានរង្វាន់លេខ២ចំនួន ៣ លេខ៣ចំនួន២ និងរង្វាន់លើកទឹកចិត្តចំនួន ២៕